កម្សាន្ត៖ អ្នកនាង ចនច័ន្ទ លក្ខិណា ប្រធានសមាគមសិល្បៈខ្មែរ បានចាត់វិធានការតាមនិតិវិធីច្បាប់ដល់បុគ្គល ដែលបានប្រមាថកិត្តិយសតារាចមៀង ស៊ឹម ថៃណា។ ហើយកាលពីពេលយប់ថ្ងៃអាទិត្យកន្លងទៅនេះ ខណៈពេលដែលតារាចម្រៀង ស៊ឹម ថៃណា កំពុងច្រៀងនៅភោជនីដ្ឋានមួយកន្លែង ស្រាប់តែមានបុគ្គលម្នាក់បានជេរប្រទេចរូបនាង ស្របពេលដែលតារាចម្រៀងរូបនេះកំពុងបំពេញការងារ ។

ភ្លាមៗនោះ ដោយមិនអាចទទួលយកនៅទង្វើបែបនេះ តារាចម្រៀង ស៊ឹម ថៃណា បានឡាយវីឌីអូនិយាយពីហេតុការណ៍ទាំងទឹកភ្នែក ដែលរូបនាងមិនអាចទទួលយកនូវទង្វើ ដែលបុគ្គលនោះធ្វើដាក់ខ្លួន។

ដោយមិនបង្អង់យូរ អ្នកនាង ចនច័ន្ទ លក្ខិណា ដែលត្រូវបានគេស្គាល់ថា ជាប្រធានសមាគមសិល្បៈខ្មែរ បានចេញសារភ្លាមៗ ឲ្យបុគ្គលរូបនោះចេញមុខមកដោះស្រាយ ដោយទទួលបានសំណូមពរពីតារាចម្រៀង ស៊ឹម ថៃណា ថាឲ្យបុគ្គលរូបនោះមកសូមទោសនៅចំពោះមុខខ្លួន ដើម្បីបញ្ចប់ទង្វើមាក់ងាយស្រ្តីដូច្នេះ។

អ្នកនាង ចនច័ន្ទ លក្ខិណា បានទុកពេល ២៤ ម៉ោង ដើម្បីឲ្យបុគ្គលរូបនោះចេញមុខដោះស្រាយដើម្បីបញ្ចប់រឿង។ ប៉ុន្តែមកទល់ពេលនេះហាក់ពុំទាន់មានការឆ្លើយតបណាមួយ ពីបុគ្គលម្នាក់នោះឡើយ។ ដើម្បីជាការឆ្លើយតបនូវទង្វើអសីលធម៌បែបនេះ អ្នកនាង ចនច័ន្ទ លក្ខិណា បាននឹងកំពុងស្នើទៅក្រសួងកិច្ចការនារី ដើម្បីដោះស្រាយបញ្ហានេះតាមនីតិវិធីច្បាប់ ដើម្បីបញ្ចប់រឿង៕
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ផ្ទុះការចាប់អារម្មណ៍ពេលបណ្តាញសង្គម តារាជើងចាស់ទាំង ៣ ដួងនេះ ជាអ្នកកំដរកូនក្រមុំ រោងការ លី ម៉ារីណា
- តិចអត់ដឹង តារាស្រីល្បីៗប៉ុន្មានដួងនេះ មានឈ្មោះក្រៅគួរឲ្យចាប់អារម្មណ៍ ហ្វេនមិនធ្លាប់បានដឹង
- ស្ថានភាព វីជេ អាណូ ធូរបន្ដិច លោកជំទាវ ចន ច័ន្ទលក្ខិណា សួរសុខទុក្ខ និងយកជំនួយពីមហាជនជាង២ពាន់ដុល្លារ