យល់ដឹង៖ នាសតវត្សរ៍ទី២១នេះ ជាយុគសម័យបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាមានភាពលូតលាស់រីកចម្រើនខ្លាំងណាស់។ កាលពីសម័យមុន បើអ្នកនៅឆ្ងាយពីគ្នា អ្នកអាចទាក់ទងតាមរយៈសំបុត្រ ប៉ុន្តែឥឡូវនេះ អ្នកអាចវីដេអូខលមើលមុខគ្នាឃើញទៀតផង។​

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការប្រើប្រាស់បណ្ដាញសង្គមក៏បានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ផងដែរ។​ កម្មវិធីដូចជា Facebook, Instagram, Threats, Twitter​,Snapchat... ជាដើមសុទ្ធតែមានអ្នកប្រើប្រាស់ចូលដល់ខ្ទង់ពាន់លានឯណោះ ហើយជារៀងរាល់ថ្ងៃ គេឃើញមនុស្សសឹងតែគ្រប់គ្នាហើយដែលចូលចិត្តចំណាយពេលលេងបណ្ដាញសង្គម រហូតពេលខ្លះឈានដល់ការញៀនទៀតផង។​

រូបភាពតំណាង

បើអ្នកកត់សម្គាល់ឃើញថាខ្លួនឯងលែងមានចិត្តចង់ធ្វើអ្វីផ្សេង និងលេងបណ្ដាញសង្គមទាំងយប់ទាំងថ្ងៃសឹងតែមួយថ្ងៃ២៤ម៉ោង អ្នកគួរតែព្យាយាមកាត់បន្ថយព្រោះបណ្ដាញសង្គមផ្ដល់ទាំងផលល្អនិងផលអាក្រក់មកកាន់យើង។ ខាងក្រោមនេះជាវិធីសាស្ត្រ៧ចំណុច អ្នកគួរអនុវត្តដើម្បីបង្ការការញៀនបណ្ដាញសង្គម៖

១. កំណត់ពេលប្រើប្រាស់បណ្ដាញសង្គម

មិនថានេះជាថ្ងៃរៀន ថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាកទេ អ្នកត្រូវតែចេះកំណត់ពេលវេលាក្នុងការប្រើប្រាស់បណ្ដាញសង្គម។ អ្នកអាចកំណត់ពេលប្រើប្រាស់ត្រឹម៣០នាទីទៅ១ម៉ោង ក្នុងមួយថ្ងៃ ហើយបើគ្រប់កំណត់ពេលណា អ្នកត្រូវបិទបណ្ដាញសង្គមនោះភ្លាម។ អ្នកក៏អាចកំណត់ពេលជាក់លាក់ណាមួយក្នុងការលេងបណ្ដាញសង្គមដែរ ដូចជាលេងពេលថ្ងៃបន្ទាប់ពីមកពីសាលា ឬម៉ោងសម្រាកពីធ្វើការ ឬនាពេលយប់ក្រោយបាយល្ងាចហើយជាដើម។

រូបភាពតំណាង

២. កុំប្រើប្រាស់បណ្ដាញសង្គមនៅពេលអ្នកពិបាកចិត្ត់បើអ្នកកំពុងមានអារម្មណ៍ក្រៀមក្រំ ពិបាកចិត្តខ្លាំង ឬតប់ប្រមល់ អ្នកមិនត្រូវប្រើប្រាស់បណ្ដាញសង្គមទេព្រោះនោះនឹងធ្វើឲ្យអ្នកញៀនកាន់តែខ្លាំង។ បើសិនអ្នកក្រៀមក្រំ រៀនធ្វើអីផ្សេងដើម្បីឲ្យអ្នកមានអារម្មណ៍ល្អ ដូចជាហាត់ប្រាណ មើលកុន ដើរលេងទិញទំនិញ ស្ដាប់ចម្រៀងជាដើម ឬបើសិនអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឬស្វែងរកការលើកទឹកចិត្តនានាពីអង្គការផ្សេងៗ។​

៣. ត្រូវស្វែងយល់ពីឬសគល់នាំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមច្រើន

ជួនកាល អ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងគោលបំណងអ្វីមួយ ដូចជាលុបបំបាត់ភាពឯការបស់អ្នក ឬចង់ឲ្យមនុស្សក្នុងបណ្ដាញសង្គមចាប់អារម្មណ៍អ្នកនិងលួងលោមអ្នក។ បើសិនជាអ្នកដឹងពីឬសគល់ហើយ អ្នកត្រូវព្យាយាមលុបបំបាត់អារម្មណ៍អស់ទាំងនោះដោយវិធីផ្សេងគ្នា។ បើសិនជាឯកា សូមចេញទៅខាងក្រៅជាមួយមិត្តភក្តិ ឬលេងកីឡាដើម្បីបង្កើតមិត្តភាព ហើយបើសិនអ្នកចង់ឲ្យអ្នកដទៃលួងលោម សូមធ្វើការរៀបរាប់ស្ថានភាពរបស់អ្នកទៅគ្រួសារឬមនុស្សជិតស្និទ្ធ ជំនួសឲ្យការលេងបណ្ដាញសង្គម។​

រូបភាពតំណាង

៤. ស្វែងរកសកម្មភាពផ្សេងក្រៅពីប្រើប្រាស់បណ្ដាញសង្គម

បើអ្នកធុញទ្រាន់ឬឯកា សូមងាកមកធ្វើសកម្មភាពផ្សេងជំនួសឲ្យការប្រើប្រាស់បណ្ដាញសង្គម។ អ្នកអាចស្វែងរកសកម្មភាពជាច្រើនដូចជា ជិះកង់ លេងសី ហាត់ប្រាណ អានសៀវភៅ ស្ដាប់ចម្រៀង... ។​

៥. រៀនហាត់ប្រាណដោយការរត់ត្រឹកៗ ដើម្បីបំបាត់ភាពតប់ប្រមល់

ហាត់ប្រាណ មិនត្រឹមតែជួយបញ្ចេញជាតិពុលចេញពីរាងកាយអ្នកទេ តែក៏អាចជួយឲ្យសតិអារម្មណ៍របស់អ្នកមានភាពនឹងនរ និងជួយកុំឲ្យអ្នកតប់ប្រមល់។ បើសិនអ្នកសាកល្បងដាក់កាលវិភាគរត់ត្រឹកៗជារៀងរាល់ថ្ងៃ រហូតក្លាយជាទម្លាប់ នោះអ្នកអាចនឹងមានស្ថានភាពផ្លូវចិត្តរឹងមាំជាងមុន មិនងាយឯកា ដែលមិនបាច់ត្រូវរកការកម្សាន្តតាមបណ្ដាញសង្គមទេ។​

រូបភាពតំណាង

៦. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃក្នុងបណ្ដាញសង្គមឲ្យសោះ

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ចូលចិត្តធ្វើការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃនៅក្នុងបណ្ដាញសង្គម។ ពេលឃើញគេបង្ហោះរូបស្អាត ឬបង្ហាញពីសម្ភារៈនិយម លុយ ឡាន ផ្ទះទំនើបៗ និងជីវិតបែបអភិជន វាធ្វើឲ្យអ្នកគិតថាខ្លួនឯងអន់ណាស់ ដែលមិនអាចធ្វើដូចគេ ដែលការពិតទៅគ្រប់យ៉ាងនៅលើបណ្ដាញសង្គមមិនប្រាកដថាពិតទាំងអស់ទេ។ ជួនកាលជីវិតរបស់ពួកគេក៏មិនខុសអីពីអ្នកពេលនេះដែរ។ នៅពេលអ្នកឈប់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃនៅក្នុងនោះ អ្នកអាចរស់នៅយ៉ាងស្ងប់ស្ងៀមដោយមិនចាំបាច់ប្រឹងប្រើប្រាស់បណ្ដាញសង្គមរាល់ថ្ងៃដើម្បីបង្ហាញថាជីវិតអ្នកក៏ល្អ ក៏អស្ចារ្យ... តែម្ដង៕  

រូបភាពតំណាង

ប្រភព៖: infomeddnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]