កម្សាន្ត៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គម ដោយនារីម្នាក់ បានបង្ហោះសារទាមទាររកដំណោះស្រាយពីតារាជើងចាស់ម្នាក់ គឺ លោក យុត្ថារ៉ា ឆានី ឲ្យចេញមុខមកដោះស្រាយឲ្យខ្លួន ពាក់ព័ន្ធការទិញដី មានតែប្លង់ តែមិនមានដីទៅវិញ។

តាមរយៈការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះថា Seng Kim បានរៀបរាប់ថា ខ្លួនខំស្រឡាញ់ទុកចិត្ត អាយដលតាំងពីក្មេង ហើយបាននាំបងស្រីខ្លួនទៅទិញដីរបស់តារារូបនេះ។ ដោយឡែក ខ្លួនបង់រំលោះបានជាង២ម៉ឺនដុល្លារហើយ តែបែរជាដីនោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។

តួយ៉ាងនារីរូបនេះ កើតទុក្ខមិនសុខចិត្ត ទាមទាររកមុខឲ្យ លោក យុត្ថារ៉ា ឆានី ចេញមករកដំណោះស្រាយឲ្យខ្លួន ដោយអះអាងថា ខ្លួនខំរកប្រាក់បង់រាល់ខែមិនដែលឲ្យយឺតមួយថ្ងៃនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងសាច់រឿងច្បាស់នៅឡើយនោះទេ មានតែរងចាំតារាសម្ដែងរូបនេះ ចេញមុខបកស្រាយសិន៕

ប្រភព៖ Seng Kim

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]