ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាចង់ដឹងស្ថានភាពរបស់ វីជេ អាណូ ក្រោយពីនាងកំពុងតែព្យាបាលនៅឯមន្ទីពេទ្យ ជុំវិញករណីចាក់ខ្លួនឯង២កាំបិត។ ក្រឡេកមកមើលស្ថានភាពរបស់នាងគិតមកដល់ថ្ងៃនេះ ហាក់ធូរស្រាលផ្លូវកាយហើយ ដោយទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យ រីឯផ្លូវចិត្តយើងមិនទាន់ដឹងនោះទេ។

ទន្ទឹមនឹងនោះ ម្សិលមិញនេះ ជំទាវ ចន ច័ន្ទលក្ខិណា បានទៅសួរសុខទុក្ខ វីជេ អាណូ ដល់មន្ទីរពេទ្យ ហើយដោយឃើញស្ថានភាព វីជេ អាណូ លំបាកខ្លាំង ជំទាវ ចន ច័ន្ទលក្ខិណា បានជួយជាទឹកប្រាក់២០០ដុល្លារ និង បានបង្ហោះសារនៅលើហ្វេសប៊ុក អំពាវនាវឱ្យមិត្តភក្ដិក្នុងសិល្បៈ ជួយដល់ វីជេ អាណូ តាមសេចក្ដីរាប់អានអាណិតស្រឡាញ់ចំពោះគ្នា។

យ៉ាងណាមិញ ថ្មីៗនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា និង មិត្តៗរួមសិល្បៈ បាននាំគ្នាទៅសួរសុខទុក្ខ វីជេ អាណូ ព្រមទាំងលើកទឹកចិត្តទៅកាន់នាង។ មិនតែប៉ុណ្ណោះ លោកជំទាវ ក៏បាននាំយកនូវជំនួយ ដែលមកបានអំពី ទឹកចិត្តសប្បុរសជនខ្មែរ ម្នាក់បន្ដិចៗ សរុបជាង២ពាន់ដុល្លារទៅប្រគល់ជូនផងដែរ៕

ប្រភព៖ Chanlakhena Chorn
មកដល់ពេលនេះនាងខ្ញុំបានទទួលការបរិច្ចាកទឹកប្រាក់របស់បងប្អូនសប្បុរសជនសម្រាប់ជួយសម្រាលបន្ទុកថ្លៃព្យាបាលប្អូនស្រី Vj Ano...
Posted by Chanlakhena Chorn on?nbsp;
ខ្ញុំបានមកសួរសុខទុក្ខប្អូនស្រី Vj Ano និង បានជូនថវិការចំនួន 200$ ក្នុងការជួយសម្រួលថ្លៃព្យាបាលគាត់ ។ ...
Posted by Chanlakhena Chorn on?nbsp;
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]