កម្សាន្ត៖ បើនិយាយដល់ឈ្មោះតារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាបានជ្រាបអំពីប្រជាប្រិយភាពរបស់ពួកគេនៅក្នុងវិស័យសិល្បៈ ជាមិនខាន។ ព្រោះកន្លងមក តារាស្រីទាំងនេះ តែងតែបង្ហាញពីសមត្ថភាពដ៏ពូកែ ជាពិសេសនោះ តែងតែបង្ហាញរូបសម្រស់ដ៏ទាក់ទាញរបស់ពួកគេជាមួយស្ទីលតែងខ្លួនស្អាតៗផ្ទាល់តែម្ដង។

ដោយឡែក បើយើងងាកមកចាប់អារម្មណ៍ជាមួយរូបភាពខាងក្រោម នៅពេលដែលតារាស្រីទាំងនេះ ធ្វើម៉ូតសក់បែបបវរកញ្ញា អ៊ុតម៉ូតរួញធំៗក្នុងម៉ូតតែមួយដូចគ្នានោះ មើលទៅសម្រស់របស់ពួកគេម្នាក់ៗ ពិតជាស្រស់ស្អាតខ្លាំងមែនទែន ពោលគឺមើលទៅឡើងស្អាតប្រៀបដូចបវរកញ្ញាយ៉ាងដូច្នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីទាំងនោះ មានដូចខាងក្រោម៖

១.តារាចម្រៀង អ្នកនាង អេនជី

ទោះបីសព្វថ្ងៃ អ្នកនាងមានគ្រួសារ និងមានកូនមួយទៅហើយក៏ដោយ ប៉ុន្តែនាងនៅតែមានសម្រស់ស្រស់ស្អាត ពេលលេងម៉ូតសក់មួយនេះ។

អេនជី

២.តារាសម្ដែង និងបង្ហាញម៉ូត កញ្ញា ដាដាវ

កន្លងមកអ្នកនិយមលេងបណ្ដាញសង្គមច្បាស់ជាដឹងរួចមកហើយថា នាងតែងតែផ្ដល់ភាពទាក់ទាញជាច្រើនដង ជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាតគ្រប់ពេល។

Hair by: Hair Glory21

Make up by: Make Up ចល័ត

ដាដាវ

៣.តារាសម្ដែង អ្នកនាង សិទ្ធី នីកា

តារាសម្ដែងរូបនេះ ក៏មានកូនមួយផងដែរ តែបើនិយាយអំពីសម្រស់ គឺនៅតែស្អាតខ្លាំង ជាពិសេស ម៉ូតសក់មួយនេះ លើកសម្រស់របស់នាងស្អាតដូចបវរកញ្ញាខ្លាំង។

Hair by: Hair Glory21 

Make up by: Make Up ចល័ត

សិទ្ធី នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី