ភ្នំពេញ៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈ។ ហើយនាងក៏ជាតារាចម្រៀងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ ខណៈមានមហាជន និងហ្វេនគាំទ្រច្រើន។
លើសពីនេះទៅទៀត ក្រៅពីភាពល្បីល្បាញ និងមានសម្លេងពីរោះហើយនោះ គេចាប់អារម្មណ៍ឃើញថាអ្នកនាង ពេជ្រ សោភា កាន់តែមានរាងតូចទៅៗ រាងស្អាតមិនចាញ់តារាបង្ហាញម៉ូតនោះទេ។ រីឯ សម្រស់វិញកាន់តែស្អាត ហើយក្មេងជាងវ័យ អ្នកណាមិនដឹងគិតថាវ័យ២០ឆ្នាំជាង តែការពិត៤០ឆ្នាំទៅហើយ។
មិនតែប៉ុណ្ណោះ បើនិយាយពីស្ទាយ៍តុបតែងខ្លួន ពិតជាទាន់សម័យ ហើយស៊ីវិល័យ មិនចាញ់ក្មេងជំនាន់ក្រោយឡើយ។ ជាពិសេស បើក្រឡេកទៅមើលផ្ទៃមុខវិញ ពូកែថែស្បែកមែនទែន សាច់មុខនៅតែម៉ដ្ឋ គ្មានស្នាមជ្រួញ ធ្វើឲ្យមហាជនឆ្ងល់ពីវិធីថែទាំសម្រស់របស់ខ្លួន៕
ប្រភព៖ ពេជ្រ សោភា Pich Sophea
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]