ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារីកា ត្រូវបានមហាជនមើលឃើញ តាមរយៈការស្លៀកពាក់រម្យទម្យ សុភាពរាបសារ ជាពិសេសនោះនាងតែងតែ ជាចំណុចទាក់ទាញជានិច្ច ទៅនឹងសំឡេងដ៏ក្រអួន របស់តារាស្រីរូបនេះតែម្តង។
ជាក់ស្តែងមួយរយៈចុងក្រោយនេះ តារាស្រីល្បីឈ្មោះរូបនេះ បានងាកមកតុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ កូនក្រមុំបែបប្រពៃណី រឹតតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនទ្វេដងថែមទៀត ព្រោះពិតជាស្រស់ស្អាត ស្រគត់ស្រគំ គួរឲ្យចង់គយគន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ តារាស្រីរូបនេះ បានបង្ហាញឲ្យ ឃើញក្នុងសំលៀកបំពាក់ប្រពៃណីមួយនេះ ជាមួយការតុបតែង ផាត់មុខ ធ្វើសក់ឡើងស្រស់សោភា ក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាត ថែមទាំងបំពាក់ គ្រឿងអលង្ការលើដងខ្លួន ដែលមើលទៅពិតជាអស្ចារ្យ លេចធ្លោស្អាតប្លែកខ្លាំង។
យ៉ាងណាមិញនេះ កម្របានឃើញណាស់តារាស្រីរូបនេះ បញ្ចញរូបរាងក្នុងសម្លៀកបំពាក់កូនក្រមុំ ដ៏ស្រស់ស្អាតសុភាពរាបសារបែបនេះ គ្រាន់តែលើកនេះ តារាស្រីសម្លេងពីរោះ រូបនេះ កាន់តែស្អាតប្លែក ក្នុងឈុតសំលៀកបំពាក់អាពាហ៍ពិពាហ៍បែបបុរាណបែបនេះ៕
ប្រភព៖ Bunnara Chheng
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]