កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងសម្លេងស្រទន់ លោក ថេណា បានធ្វើឲ្យហ្វេនៗនាំគ្នាចាប់អារម្មណ៍ពេញបណ្ដាញសង្គមតាមរយៈវីដេអូមួយដែលទើបនឹងបង្ហោះ។ ស្របពេលនឹងចេញចម្រៀងថ្មីផងនោះ តារាប្រុសរូបនេះ បានថតវីដេអូប្រម៉ូតចម្រៀងខ្លួន ធ្វើស្ទាយ៍បែបខ្ចូតៗ ទាក់ទាញចិត្តអ្នកទស្សនាមែនទែន។

ទន្ទឹមនឹងនេះ បទដែលទើបនឹងទម្លាក់គឺមានចំណងជើងថា ដេញ ដែលទើបនឹងចេញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ រីឯសន្ទុះនៃការគាំទ្រវិញ បទនេះត្រូវបានគេនិយមស្ដាប់ពេញអ៉ិនធើណែតបាត់ទៅហើយ។ ក្រឡេកទៅមើល លោក ថេណា វិញ លើកនេះ បានបង្ហាញភាពក្រមិកក្រមើមគួរឲ្យក្នាញ់ក្នុងវីដេអូខ្លីនេះ ធ្វើឲ្យអ្នកមើលលង់ស្នេហ៍កាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើនិយាយពីសមត្ថភាពសិល្បៈរបស់ ថេណា វិញ គឺលោកមានជំនាញនិពន្ធចម្រៀង ធ្វើភ្លេង ចេះលេងហ្គីតា ឯសម្រស់ក៏សង្ហាទៀត មួយវិញទៀតនោះ ចម្រៀងបទណាក៏ពីរោះ ធ្វើឲ្យអ្នកស្ដាប់បញ្ចូលមនោសញ្ចេតនាទៅតាមប៉ារ៉ូលតែម្ដង៕

ប្រភព៖ Tena Khimphun

Tena Khimphun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា