កម្សាន្ត៖ កាលពីថ្មីៗនេះ កម្លោះសង្ហា ដែលជាតារាចម្រៀងប្រុសសំនៀងពីរោះ ថេណា បានធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលជាមួយនឹងស្ទាយ៍តែងខ្លួននៅក្នុងរដូវ Halloween។ ជាមួយគ្នានេះ តារាប្រុសមុខមានមន្ដស្នេហ៍បានបង្ហោះរូបប៉ុន្មានសន្លឹកទៅក្នុងគណនីហ្វេសប៊ុករបស់លោក​ ឈរកាច់រាងយ៉ាងសង្ហា ធ្វើឲ្យហ្វេនចុច Like ខមិនគ្រប់ៗគ្នា។

 ថេណា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ តាមរយៈការតែងខ្លួនរបស់ ថេណា លោកតុបតែងជាបិសាចជញ្ជក់ឈាមដែលគេហៅថា Vampire បែបបរទេស ហើយលោកក៏បានចូលរួមកម្មវិធីមួយកាលពីយប់មិញនេះផងដែរ ដែលមានមហាជនចូលរួមយ៉ាងច្រើនកុះករ នៅឯកោះពេជ្រ។

 ថេណា 

ជាពិសេស កម្លោះពូកែអៀនរូបនេះ មិនដែលតែងខ្លួនបែបនេះទេ ពេលបានតែងខ្លួនម្ដង ជះរាងសង្ហាខ្លាំង ធ្វើឲ្យហ្វេនៗឃើញហើយលង់ស្នេហ៍កាន់តែជ្រៅដកចិត្តមិនរួច។ មិនត្រឹមតែសង្ហានោះទេ ថេណា ក៏ច្រៀងពិរោះ ចេះលេងហ្គីតា និង តែងតែនិពន្ធចម្រៀងពិរោះៗជាច្រើន ដែលធ្វើឲ្យលោកចេះតែកើនប្រជាប្រិយភាពជារៀងរាល់ថ្ងៃ៕

ប្រភព៖ Tena Khimphun

 ថេណា 
 ថេណា 
 ថេណា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា