ភ្នំពេញ៖ តាមរយៈការបង្ហោះផេកផ្លូវការរបស់ វណ្ណ​ដា បានឲ្យដឹងថា រូបលោក នឹងមានវត្តមានក្នុង កម្មវិធី Sabaidee Fest នៅឆ្នាំក្រោយ ដែលនឹងប្រារព្ធនៅក្នុងទីក្រុង California នូវថ្ងៃទី ១៣-១៦ ខែមិថុនា ឆ្នាំ ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈផ្ទាំងផូស្ទើរនោះ តារាចម្រៀងរ៉េប វណ្ណ ដា នឹងមានវត្តមាន ការសម្ដែងក្នុងកម្មវិធីនេះផងដែរ ទាំង ៣ថ្ងៃ ដែលមានសិល្បករល្បី ៗ រួមទ្រនំជាមួយផងដែរ មានដូចជា កញ្ញា Sophia Kao និងលោក វណ្ណ ថាន។

Sophia Kao
Sophia Kao
វណ្ណថាន
វណ្ណដា និង វណ្ណថាន

ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចជា ហ្វេនៗ របស់តារាប្រុសរូបនេះ បានធ្វើការ បញ្ចេញមតិខាងក្រោម ជាមួយនឹងការអបអរ ជាមួយនឹងភាពជោគជ័យ និងភាពល្បីល្បាញ ថែមមួយកម្រិតបទៀត ជាពិសេសនោះ ហ្វេនៗ ដែលរស់នៅ សហរដ្ឋ ទន្ទឹមរង់ចាំ ការសម្តែងដ៏អស្ចារ្យរបស់លោក។

ទៀតសោត តាមគេហទំព័រជាផ្លូវការ បានដាក់សំបុត្រ និងដាក់លក់ហើយ  ដែលសំបុត្រ ធម្មតាតម្លៃចាប់ពី ១៤៩ ដុល្លារអាមេរិក ឬសំបុត្រ VIP មានតម្លៃ ៦៧៩ដុល្លារអាមេរិក ជាកញ្ចប់ក្នុងរយៈពេល៣ថ្ងៃ៕

វណ្ណដា
វណ្ណដា
វណ្ណដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា