ភ្នំពេញ៖ កាលពីម្សិលមិញនេះ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ទៅលើ ក្រុមអ្នកលេងឡាន ដែលពួកគេបានប្រជុំគ្នានៅឯទីតាំង ផ្សារទំនើបជីបម៉ុង២៧១។​ ជាមួយគ្នានេះដែរ គេឃើញមានឡានម៉ាកទំនើបៗជាច្រើនបើកមកបង្អួតគ្នាគួរឲ្យចាប់អារម្មណ៍។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កម្មវិធីណាត់ជួបនេះ គឺជាកម្មវិធីដំបូងដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយផេក Cambodia car culture។ លើសពីនោះ យើងបានឃើញម្ចាស់ឡានម្នាក់ៗ​ បានមកបង្អួតសម្រស់ម៉ូតឡានរបស់ខ្លួនពេញទីលានកម្មវិធី។

រូបភាព

ទន្ទឹមនឹងនោះ អ្នកលេងបណ្ដាញសង្គមនាំគ្នាបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយជំនួសអ្នកទៅចូលរួមផ្ទាល់ ដោយបានឃើញឡាននៅក្នុងក្ដីស្រម៉ៃជាច្រើននៅក្នុងកន្លែងតែមួយ។ លើសពីនោះ ក៏មាននារីៗបង្ហាញការសម្ដែងលាងឡានទំនើបឲ្យមើលជាចំណីភ្នែកដល់អ្នកដែលទៅចូលរួមផងដែរ៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ Nüt Nüt

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]