កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងប្រុស លោក ខាត់ វ៉ៃហាំង គឺជាតារាសម្ដែងដ៏ឆ្នើមមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សមត្ថភាពសិល្បៈដ៏ជំនាញ លោកតែងតែសម្ដែងជាតួឯកទាក់ចិត្តអ្នកទស្សនាជានិច្ច។ ពិសេស មិនត្រឹមតែមានទេពកោសល្យសម្ដែងនោះទេ លោកក៏មានរូបសម្បត្តិសង្ហាធ្វើឲ្យមហាជនលង់ស្នេហ៍គ្រប់ៗគ្នាផងដែរ។

ថ្មីៗនេះ តារាប្រុសមុខមានមន្ដស្នេហ៍រូបនេះ បានបង្ហោះរូបភាពជាមួយនឹងឈុតសម្លៀកបំពាក់បែបសម័យបុរាណ ដែលលោកបានកំពុងតែថតរឿងភាគបែបបុរាណខ្មែរមួយ។ ជាមួយគ្នានោះ វ៉ៃហាំង ធ្វើម៉ូតសក់ប្លែកភ្នែក សម្លៀកបំពាក់ក៏ប្លែក គួរឲ្យចាប់អារម្មណ៍មែនទែន។

មិនតែប៉ុណ្ណោះ លោកបានថតរូបជាមួយសត្វដំរី នៅក្នុងទេសភាពព្រៃភ្នំ មើលទៅពិតជាស្រស់ស្អាត ឃើញតួអង្គប្រុសរូបនេះ ដូចជាយុវវ័យជំទង់ទើបនឹងពេញកម្លោះ។ លើសពីនោះ នៅពេល វ៉ៃហាំង សម្ដែងជាតួអង្គបែបនេះ ធ្វើឲ្យកាន់តែប្លែកអារម្មណ៍សម្រាប់អ្នកទស្សនាដែលធ្លាប់តែឃើញលោកសម្ដែងនៅក្នុងរឿងសម័យទំនើប៕

ប្រភព៖ vaihangha







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]