កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ីន យូប៊ីន ដែលជាតារាសម្ដែងជួរមុខនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាព និង វីដេអូ ដែលពួកគេបានចូលរួមនៅក្នុងកម្មវិធី The 10th Silk Road International Film Festival 2023 ដែលប្រារព្ធឡើងនៅប្រទេសចិន។

ជាមួយគ្នានេះដែរ តារាប្រុសស្រីរូបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ និង មានក្ដីរំភើបជំនួស ក្រោយឃើញអ្នកទាំងពីរហោះទៅប្រទេសចិន ដែលទទួលបានការអញ្ជើញពីមហាស្របភាពយន្តអន្តរជាតិចិនជាភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីដ៏ធំអស្ចារ្យមួយនេះ។

នៅក្នុងនោះ វ៉ៃហាំង និង យូប៊ីន ក៏បានមានកិត្តិយសតំណាងឲ្យប្រទេសកម្ពុជាឡើងច្រៀងជាមួយនឹងតារាល្បីៗ២រូបដ៏ទៃទៀតនៃប្រទេសចិន។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរបាននាំយកវប្បធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិមួយនេះ តាមរយៈសម្លៀកបំពាក់ និង នាំយកល្ខោនស្បែកធំ ក៏ដូចជាមានអប្សរារាំផងដែរ៕




ប្រភព៖ Khat Vaihang
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]