កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាស្គាល់តារាសម្ដែង និងជាពិធីការនី ដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ ដែលរូបនាងត្រូវបានគេស្គាល់ថា បានកសាងគ្រួសារដ៏មានសុភមង្គលជាមួយតារាសម្ដែងប្រុស គឹម សីហា ដែលពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមជានិច្ច។

ថ្មីៗនេះ ម៉ាក់ម៉ូៗរូបនេះ ក៏បានបង្ហោះរូបប៉ុន្មានសន្លឹក ដែលខ្លួននាំគ្រួសារតូចដែលមានសមាជិក៣នាក់គឺ អ្នកនាង គង់ ចាន់ស្រីមុំ លោក គឹម សីហា និង កូនស្រី ម៉ូៗ ទៅដើរលេងនៅឯប្រាសាទអង្គរវត្តទឹកដីខេត្តសៀមរាប ឃើញហើយក៏ដឹងថា មានសុភមង្គលយ៉ាងណាដែរ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានភ្ជាប់ជាមួយនឹងសារសរសើរដល់ប្រាសាទអង្គរវត្តថា ពិតជាស្អាតអស្ចារ្យ ហើយថែមទាំងមានមហាជន និង មិត្តៗរួមសិល្បៈចូលខមិនពេញទឹកពេញដីផងដែរ ដែលគ្រួសារតូចមួយនេះ តែងតេបង្ហាញភាពរីករាយឃើញហើយកក់ក្ដៅចិត្តជំនួស៕



ប្រភព៖ Kong chansreymom




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]