កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ គឺជាថ្ងៃបុណ្យ Halloween ដែលជាបុណ្យប្រពៃណីរបស់អន្តរជាតិ គេប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងកំឡុងខែតុលា ហើយបុណ្យមួយនេះ តម្រូវឲ្យមនុស្សម្នារតុបតែងខ្លួនជាខ្មោចឬជាតួអង្គណាមួយដែលគួរឲ្យខ្លាច ដើម្បីចូលរួមប្រារព្ធបុណ្យមួយនេះ វាជាលក្ខណៈបង្កភាពសប្បាយផងដែរ។
ក្រឡេកមកមើលតារាខ្មែរយើងវិញ ក៏នាំគ្នាតុបតែងខ្លួននៅក្នុងថ្ងៃបុណ្យ Halloween នេះដែរ ជាពិសេស ដាដាវ និង គង់ ចាន់ស្រីមុំ បានតុបតែងខ្លួនជាន់គ្នាតែម្ដង ធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងនោះ អ្នកទាំងពីរបានតែងជាតួអង្គ Emily នៅក្នុងរឿង The Corpe Pride ដែលកូនក្រមុំខ្មោច។
ម៉្យាងទៀត ដាដាវ បានតុបតែងគូមុខ ស្លៀកពាក់ មើលទៅបែបស្រាលៗ ចំណែកឯ គង់ ចាន់ស្រីមុំ វិញ លេងតុបតែងមួយតួខ្លួនពេញទំហឹងតែម្ដង។ ដោយឡែក ម្នាក់ៗមានភាពទាក់ទាញរៀងៗខ្លួន បើទោះបីជាតែងធ្វើជាតួអង្គដូជគ្នាមែន ប៉ុន្ដែបង្ហាញសម្រស់ស្អាតៗប្លែកពីគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]