ភ្នំពេញ៖ កាលពីថ្មីៗ នេះ តារាសម្តែងអ្នកនាង សារ៉ាយ សក្ខណា បានចែករំលែករូបថតថ្មីនៅលើ បណ្តាញសអ្គម របស់នាង ដែលមើលទៅនាងពិតជាលេចធ្លោ ក្នុងស្ទីលដ៏អស្ចារ្យ ជាមួយនឹងរាងស្វែល ខ្ពស់ស្រឡះ ក្នុងនាមអ្នកម្តាយកូនពីរហើយ។
អ្វីដែលពិសេស បានធ្វើឱ្យមនុស្សស្រឡាំងកាំង និងលាន់មាត់ ទៅនឹងរូបភាពតារាស្រីរូបនេះ នាងបានបង្ហោះរូប ឈរជិតប្រអប់ដាក់អីវ៉ាន់ ដែលជាប្រ៊េនមាក់ LV ដែលបានតម្រៀបគរលើគ្នា ពីធំទៅតូច ចេញរូបរាងជាដើមឈើណូអែល មើលទៅពិតជាស៊ីវីល័យ និងប្រណីតភាព មានច្នៃប្រឌិតតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើគិតត្រួសៗ ប្រអប់កេសមួយនេះ មិនមានតម្លៃថោកនោះទេ ហើយបើតាមរូបភាពតារាស្រីរូបនេះ បានបង្ហោះ មានចំនួនច្រើនទៀតផងនោះ បើគណនាជាតួលេខទឹកប្រាក់ មិនតិចម៉ឺនដុល្លារតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]