កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងថ្ងៃឆ្លងឆ្នាំ២០២៣ទៅឆ្នាំ២០២៤ តារាសម្ដែង និងជាពិធីការនីដ៏ឆ្នើម អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើដំណើរកម្សាន្តទៅឯតៃវ៉ាន់ជាមួយនឹងគ្រួសារតូចរបស់ខ្លួនយ៉ាងសប្បាយរីករាយ។ តាមរយៈរូបភាព និង វីដេអូបង្ហោះជាបន្ដបន្ទាប់បានបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ បានចំណាយពេលយ៉ាងមានក្ដីសុខជាមួយកូននិងស្វាមី។
ជាមួយគ្នានេះដែរ បើតាមរូបភាពបង្ហោះថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ មិនទាន់ត្រឡប់មកពីតៃវ៉ាន់នៅឡើយទេ ខណៈថ្ងៃឆ្លងឆ្នាំសកលផុតរយៈពេល៣ថ្ងៃទៅហើយ។ លើសពីនោះ មហាជននាំគ្នាចូលខមិនជាហូរហែ ច្រណែនជីវិតតារាស្រីរូបនេះ ដែលដើរលេងបានយូរនៅក្រៅប្រទេស។
ជាពិសេស ក្រឡេកមកមើលជីវិតគ្រួសាររបស់រូបនាងវិញ ពិតជាមានសុភមង្គលខ្លាំងមែនទែន មិនដែលមានរឿងទំនាស់នោះឡើយ។ មិនតែប៉ុណ្ណោះ គង់ ចាន់ស្រីមុំ រកស៊ីកាក់កបមានជំនួញក្នុងដៃជាច្រើនមុខ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន៕
ប្រភព៖ Kong Chansreymom
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]