កម្សាន្ត៖ កាលពីពេលថ្មីៗនេះកន្លងទៅនេះ Content Creator ក៏ដូចជាតារាចម្រៀងស្រីកូនកាត់ Jane Dannie បានជួបហេតុការណ៍មួយដែលបានបណ្ដាលឲ្យរូបនាងរងរបួសពេញខ្លួន។ គួររំលឹកថា Jane បានជួបឧបទវហេតុ ឆេះបណ្ដាលឲ្យរលាកទៅលើពោះ របកស្បែក និង ត្រង់ចង្ការ។

ហេតុការណ៍នេះ បណ្ដាលមកពីការត្រៀមឧបករណ៍ថតខុសបច្ចេកទេស ដែលយកក្រដាសវេទមន្ដដុតឲ្យឆេះលើខ្លួន ដែលមិននឹកស្មានថា វាបានឆេះរាលខ្លាំងបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះ។ ក្រោយកើតហេតុ តារាចម្រៀងប្រុស លោក នីកូ រត់ទៅអោបប្អូនស្រី លេីកទីមួយក្នុងជីវិត ស្លុតខ្លាំងពេលលោកសួរថាពាក់ស្រោមបារឺអត់ ?

ជេនឆ្លេីយថាអត់ទេបង ហេីយសាច់ក្បាលពោះរលាកនោះវាដូចស្រោមបាររបកមកទាំងផ្ទាំង នីកូ បានបន្ដថា ខ្ញុំរត់ទៅអោបប្អូនភ្លាម ស្លុតណាស់ ព្រោះក្បាលពោះរលាក ខ្លាំងរបកស្បែកមក ខ្ញុំសូមនិយាយពីមូលហេតុ គឺមុនថត ឈុតភ្ជាប់និងក្រដាសmagic នេះ team work បានតេស្ត៍ដដែលៗ រួចហេីយគឺឃេីញថាវារលត់ភ្លាមរយះពេល3វិនាទី។

ប៉ុន្តែការ ឆាបធ្វេីអោយមានបញ្ហាគឺឆាបពីស្បៃ ខ្ញុំបញ្ឃប់ការថតចោលភ្លាមៗទោះបីជាបទមួយនេះចំណាយច្រេីនក៏ដោយ ស្ថានភាពភ្លាមៗសូម្បីតែខ្ញុំនិងជេនក៏មិនដឹងដែរវាមានការរលាកខ្លាំង ព្រោះរយះពេលនៃការឆេះគឺខ្លីបន្ទាប់ពីដោះឈុតចេញគឺបាននាំទៅកាន់មន្ទីពេទ្យដេីម្បីលាងរបួស។

ពេលនេះគឺជេនបានធូស្បេីយហេីយ សូមអគុណសម្រាប់ការបារម្ភ ហេីយក៏សុំទោសមិត្តភក្កិបងប្អូន ដែលមេីលដឹងថាអ្នករត់ទៅអោបជេនគឺជាខ្ញុំ ខ្ញុំមិនបានឆ្លេីយតបទេ ព្រោះម្សិលមិញគឺខ្ញុំជាប់រវល់អត់បានកាន់ទូរស័ព្ទទេ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]