ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA បានធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោហើយហ៊ោទៀត ហ៊ោមិនខ្លាចឈឺបំពង់ក ហ៊ោស្របពេលបេះដូងលោតក្នុងចង្វាក់តែមួយ ក្រោមវត្តមានតារាចម្រៀងស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ The Toys រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រគឺ លោក នីកូ រួមជាមួយកញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ និងផានិត។

នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ PEPSI CAMBODIA ទទួលបាននូវបទពិសោធន៍ពោរពេញដោយភាពរំភើបរីករាយ ទឹកមុខញញឹម រីករាយ ជាមួយនឹងការពិសាទឹកក្រូចប៉ិបស៊ី រសជាតិជាប់ចិត្ត សើចហ៊ោសប្បាយៗ គ្រប់វិនាទី តាំងពីពេលបើកឆាកប្រគំតន្ត្រីដ៏រំភើប រហូតដល់បិទឆាកតន្ត្រី។

លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «លោកពិតជាមានអារម្មណ៍រំភើប នៅពេលដែលឃើញមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសក្រុមយុវវ័យ ក្នុងទឹកមុខសប្បាយរីករាយចូលរួមអបអរជាមួយកម្មវិធី PEPSI ដាក់បង្ហាញរចនាប័ទ្មថ្មី (Logo Pepsi ថ្មី)ដ៏ទាក់ទាញ រួមជាមួយការទទួលស្វាគមន៍ទូតសុច្ឆន្ទៈជាសកលរបស់ PEPSI គឺក្រុមចម្រៀង K-pop នារី BabyMonster ដែលធ្វើឱ្យបរិយាកាសប្រគំតន្ត្រីកាន់តែមានភាពរំភើបរីករាយ ដែលជាព្រឹត្តិការណ៍មួយផ្សារភ្ជាប់ទំនាក់ទំនងអតិថិជនជំនាន់ថ្មី និងផលិតផល PEPSI យុគសម័យថ្មី ឱ្យទទួលបាននូវបទពិសោធន៍សប្បាយរីករាយក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ និងសិល្បករខ្មែរល្បីៗ ក្នុងស្រទាប់យុវវ័យ»។
លោកបានបន្តទៀតថា «ឈានចូលយុគសម័យថ្មីនៃការផ្លាស់ប្តូរកំប៉ុងថ្មីកាន់តែទាន់សម័យ និងរសជាតិនៅតែឆ្ងាញ់ PEPSI CAMBODIA មិនត្រឹមតែ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅនៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ ពោលគឺនាពេលខាងមុខឆាប់ៗនេះ នឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាតែម្តង»។

លោក នីកូ ដែលជាទូតសុឆន្ទៈរបស់ PEPSI ប្រចាំ ប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ដូច្នេះថា៖« ខ្ញុំពិតជាពេញចិត្តជាខ្លាំងទៅនឹង រូបរាងនៃ រចនាប័ទ្ទម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី មើលទៅសហសម័យ សាកសមជាខ្លាំង ទៅនឹងស្រទាប់យុវវ័យ នា សម័យឌីជីថលដ៏ទំនើបក្នុងពេកបច្ចុប្បន្ន។ ហើយខ្ញុំពិតជារីករាយជាខ្លាំង ដែលក្រុមហ៊ុន PEPSI បាន រៀបចំព្រឹត្តិការណ៍មួយនេះ ដើម្បីផ្សារភ្ជាប់កាត់តែជិតស្និទ្ធជាមួយនឹងយុវវ័យ ក៏ដូចជារូបខ្ញុំទៅកាន់អ្នក គាំទ្រ តាមរយៈការប្រគុំតន្ត្រីដែល PEPSI បានរៀបចំឡើងផងដែរ។»

ជាមួយគ្នានោះ អ្នកចូលរួមមួយក្រុមបានលើកឡើងទាំងទឹកមុខរីករាយថា៖ «សប្បាយមែន ប៉ិបស៊ី មិនដឹងពេលណាមាន Concert អ៊ែមៗចឹងទៀត ដឹងតែកក់ទុកសំបុត្រ VIP តែម្តង»។

សូមបញ្ជាក់ដែរថា ភេសជ្ជៈ PEPSI ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ស្តង់ដាអន្តរជាតិ។ នេះជាមូលហេតុធ្វើឱ្យ PEPSI រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]