កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងកម្មវិធី មហោស្រពភាពយន្ដ Cannes Film Festival 2024 នេះ យើងឃើញមានតារាខ្មែរជាច្រើនដួងបានចូលរួម ខុសប្លែកពីឆ្នាំមុនៗ។ ជាមួយគ្នានេះដែរ លោក ម៉ានិត ដែលជាតារាចម្រៀងប្រុសសម្លេងពិរោះ និង ជាអ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញ ក៏មានកិត្តិយស ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះដូចគ្នា។

ដើម្បីបង្ហាញអំពីអារម្មណ៍រំភើបមួយនេះ តារាប្រុស ម៉ានិត បានបង្ហោះសារអមជាមួយរូបភាពនៃថ្ងៃចូលរួមកម្មវិធីដ៏អធិកអធមមួយនេះថា សួស្ដី​ជនរួមជាតិកម្ពុជារបស់ខ្ញុំ! ថ្ងៃនេះខ្ញុំបានមកឈរលើកម្រាលព្រំក្រហមនៃ មហោស្រពភាពយន្ត កាន Cannes Film Festival នៃទីក្រុងកាន ប្រទេសបារាំង។ នេះជាលើកដំបូងរបស់ខ្ញុំក្នុងការបង្ហាញខ្លួននៅទីនេះ ក្នុងនាមជាសិល្បៈករខ្មែរ ក៏ដូចជាអ្នកនិពន្ធខ្មែរមួយរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ានិត

ថ្ងៃនេះខ្ញុំបានចូលរួមសម្ពោធខ្សែភាពយន្តរឿង Motel Destino ដោយអ្នកដឹកនាំរឿង Karim AïNOUZ។ ការមកដល់ទីនេះគឺជាក្ដីស្រមៃដ៏ធំរបស់ខ្ញុំ ក្នុងការស្វែងយល់ពីភាពយន្តអន្តរជាតិ ទីផ្សារកុន និងចូលរួមដើរលើកម្រាលព្រំក្រហមជាមួយនឹងអ្នកដឹកនាំសម្ដែង ផលិតករភាពយន្ត និងសិល្បៈករមកពីទូទាំងពិភពលោក។

ម៉ានិត

ខ្ញុំបាទក៏សូមចូលរួមត្រេកអរដល់ សិល្បករខ្មែរ ផលិតករភាពយន្តខ្មែរ អ្នកដឹកនាំរឿងខ្មែរ និងអ្នកនិពន្ធអត្ថបទភាពយន្តខ្មែរ ដែលបានជាប់ស្នាដៃមកបង្ហាញនៅក្នុង Cannes film festival នេះផងដែរ។ ខ្ញុំបាទសូមផ្ញើក្ដីនឹករលឹកដល់ប្រជាជនកម្ពុជានៅទឹកដីមាតុភូមិ និងសង្ឃឹមថានឹងបានទទួលកម្លាំងចិត្តយ៉ាងខ្លាំងក្លាពីជនរួមជាតិរបស់ខ្ញុំ ដើម្បីពាំនាំយកវិសាលភាពនៃវិស័យភាពយន្តអន្តរជាតិ ត្រលប់ទៅអភិវឌ្ឍវិស័យភាពយន្តនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរថែមទៀត៕

ប្រភព៖ Manith Jupiter

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត