ប៉ារីស៖ ក្រោយពីបានដើរលើកម្រាលព្រំក្រហម នៃ Cannes Film Festival តារាសម្តែង មាន សូនីតា និងតារាចម្រៀងនិងអ្នកនិពន្ធ លោក ម៉ុង ម៉ានិត ពិតជាមានកិត្តិយសដោយបានទទួលការអញ្ជើញចូលជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចពីស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស។

នាឱកាសដ៏វិសេសមួយនេះ តារាស្រីរូបនេះ​ ក៏សូមអរគុណ ដ៏ឯកឧត្តម លុយ ដាវីត ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានធ្វើការកោតសរសើរពីគំនិតផ្ដួចផ្ដើមនៃការយកក្រមាខ្មែរមកច្នៃជាម៉ូតដ៏ល្អប្លែក ដែលរួមបញ្ចូលទាំងវប្បធម៌ និងរចនាបថខ្មែរទៅកាន់ឆាកអន្ដរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា វត្តមានរបស់ តារាសម្តែង មាន សូនីតា បង្ហាញខ្លួនលើ កម្រាលព្រំក្រហម ក្នុងកម្មវិធីធំប្រចាំឆ្នាំ មហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៧ ក្នុងប្រទេសបារាំង បានមានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយគេហទំព័របរទេស ក៏ដូចជាសារព័ត៌មានបរទេស បានចុះផ្សាយអំពីតារាស្រីរូបនេះទៀតផង៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត