កម្សាន្ត៖ បើទោះបីជាមានវ័យកាន់តែច្រើនក្ដី តែសម្រាប់ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា នៅតែធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍ជាមួយនឹងស្ទាយ៍តុបតែងខ្លួនដ៏ទាក់ទាញ ពេលដែលបានចេញមកបង្ហាញនៅលើបណ្ដាញសង្គម។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា បានចេញមកបង្ហាញខ្លួន តាមរយៈវីដេអូខ្លីមួយ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ជាមួយនឹងការលេងស្ទាយ៍ឈុតសម្លៀកបំពាក់ក្នុងឈុតរ៉ូបវែង រចនាម៉ូតប្រណីត ដែលធ្វើឲ្យនាងកាន់តែមើលទៅមានភាពស្រស់ស្អាត ខ្លាំងឡើង។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញបែបនេះហើយ ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្ត និងសរសើរចំពោះសម្រស់ស្រស់ស្អាត របស់តារាស្រីរូបនេះ ពីការលេងស្ទាយ៍ ក៏ដូចជាបានបង្ហាញពីភាពក្មេងជាងវ័យរបស់ខ្លួន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]