កម្សាន្ត៖ អាចនិយាយបានថា សម្រាប់តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា នៅតែជាទីពេញនិយម ពីអ្នកគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាព ទឹកដមសំឡេងច្រៀងយ៉ាងពីរោះ នៅក្នុងបទចម្រៀងល្បីៗជាច្រើន ។
ដោយឡែក ក្រៅពីសិល្បៈចម្រៀងវិញ តារាចម្រៀងស្រីរូបនេះ ក៏បានទាញយកអារម្មណ៍ហ្វេនៗជាមួយ ស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត មិនថាជា ពេលកម្សាន្ត ឬចូលរួមកម្មវិធីណាមួយ ដែលមើលទៅពិតជាមានភាពស័ក្តិសម។
ថ្មីៗនេះដែរ តារាចម្រៀង អ្នកនាង មាស សុខសោភា មិនបានធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយព្រមមកជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ខៀវ បង្ហាញសម្រស់ដ៏លេចធ្លោក្មេងជាងវ័យ ពោរពេញដោយមានមន្តស្នេហ៍ ដែលអ្នកណាៗបានឃើញហើយ ពិតជាលាន់មាត់សរសើរគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]