កម្សាន្ត៖ ក្រៅពីការបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ តារាសម្ដែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ទៅលើទំនាក់ទំនងក្នុងគ្រួសារ ដែលតែងតែបានបង្ហាញពីសកម្មភាពដ៏មានក្ដីសុខ។

ដោយឡែក កាលពីថ្មីៗនេះវិញ តារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបភាពជាច្រើនសន្លឹក យ៉ាងអង្រួនចិត្ត ជាមួយនឹងស្វាមី លោក គឹម សីហា ព្រមជាមួយនឹងភាពស្និទ្ធស្នាល និងសកម្មភាពពោរពេញដោយភាពផ្អែមល្ហែម ជាមួយគ្នា បើទោះបីជាអ្នកទាំងពីរ បានរួមរស់ជាប្ដីប្រពន្ធនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។

ជាមួយគ្នានេះដែរ ហ្វេនៗដែលបានឃើញហើយ ក៏បានចូលមកសរសើរ ពីសុភមង្គល និងក្ដីស្រលាញ់ ការមើលថែ របស់ តារាស្រីរូបនេះ និងស្វាមី ដែលតែងតែមានចំពោះគ្នាទៅវិញទៅមក ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]