កម្សាន្ត៖ ក្រៅពីការងារនៅក្នុងវិស័យសិល្បៈចម្រៀងហើយនោះ សម្រាប់ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា តែងតែទទួលបាននូវការពេញចិត្តទៅលើការតុបតែងខ្លួន ជាមួយនឹងឈុតស្អាតៗបែបសុភាពៗ បង្ហាញសម្រស់ដ៏ស្រស់ផូរផង់របស់នាង ផងដែរ។

ដោយឡែក ថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ នៅតែធ្វើឲ្យអ្នកគាំទ្រកាន់តែចូលចិត្ត ទៅលើការបង្ហាញស្ទាយ៍ថ្មី ដោយនៅក្នុងនោះ រូបនាង បានមកជាមួយនឹងឈុតបុរាណយ៉ាងស្រស់សោភា ព្រមជាមួយនឹងការតុបតែងមុខមាត់ ដែលមើលទៅ មានភាពស័ក្តិសមទៅនឹងឈុតដ៏ស្រស់ស្អាតមួយនេះ យ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ ការបង្ហាញខ្លួនលើកនេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ក៏ទទួលបានការសរសើរ និងការពេញចិត្តយ៉ាងខ្លាំងពីទស្សនិកជន ជាមួយនឹងការតុបតែងខ្លួនក្នុងឈុតបុរាណ បញ្ចេញសម្រស់ដ៏ស្រស់ស្អាតមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]