ភ្នំពេញ៖ ក្រោយពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង កំពូលតារាចម្រៀងរ៉េប​កម្ពុជា វណ្ណដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកីឡា និងក្រសួង នៅពេលត្រឡប់មកដល់ប្រទេស​កំណើត។

ការទទួល​ស្វាគមន៍​នេះ​មាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម ថោង ខុន ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ចលនាអភិវឌ្ឍ​កីឡា ​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​មន្ត្រី ក៏ដូចជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង អ្នក​សារព័ត៌មាន បូករួម​អ្នក​គាំទ្រ​រាប់រយដូច្នេះដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ VDFam-ForReal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា