ប្រិយមិត្តមួយចំនួន មិនថាកាលនៅវ័យកុមារ ឬ ធំពេញវ័យទៅហើយនោះទេ ប្រាកដជាចូលចិត្ត តាមដាននូវខ្សែភាពយន្ត បែបប្រឌិត ឬ ស្រមើរស្រមៃ ដូចជា ភាពយន្ត អ្នកក្លាហាន ដែលមានថាមពលពិសេស ប្រយុទ្ធជាមួយ នឹងបិសាច ដែលមានតួអង្គអាក្រក់ ជាដើម។

យ៉ាងណាមិញ បើតាមវីដេអូឃ្លីប មានរយៈពេលជាង មួយនាទី ដែលទើបតែត្រូវបាន ម្ចាស់គណនីយូធូបម្នាក់ ឈ្មោះ Dahboo777 ធ្វើការបង្ហោះ កាលពីពេលថ្មីៗកន្លងទៅនេះ  ហាក់ដូចជា ទទួលបាន ការចាប់យ៉ាងអារម្មណ៍ ពីសំណាក់ អ្នកប្រើប្រាស់យូធូប បន្ទាប់ពីបានទស្សនាវីដេអូឃ្លីប នេះរួចមក។

បើយើងក្រឡេកមើលមួយភ្លេត វាមើលទៅហាក់បីដូចជាមាន សត្វល្អិតម្យ៉ាង វានៅខាងមុខឡែន កាមេរ៉ា ឬ ក៏នៅមុខបង្អួច ប៉ុន្តែវាអាចខុស ពីការស្មានបាន បើសិនជាយើង ក្រឡេកមើលអោយដិតដល់ បន្តិចនោះ វាហាក់បីដូចជាមានអវះយវះដៃជើង តែបួនប៉ុណ្ណោះ ហើយបើទោះបី ថានោះ ជាពីងពាង ក៏មិនអាចទៅរួចដែរ ដោយម្យ៉ាងវិញទៀត សកម្មភាពរបស់វា ក៏មានភាពចម្លែក ខុសពីប្រក្រតីដែរ ប្រៀបបាននឹងមនុស្ស កំពុងតែតោងតាមជញ្ជាំងអាគារ យ៉ាងដូច្នោះដែរ។

តែបើយើងគិតក្នុងផ្លូវមួយផ្សេងទៀត តើវាអាចជាសកម្មភាព កំពុងថតខ្សែភាពយន្ត ប្រភេទបិសាចចម្លែកដែរទេ? ឬក៏វាអាចគ្រាន់តែជា ការកែឆ្នៃ តាមរយៈបច្ចេកវិទ្យា របស់កាមេរ៉ា នាសម័យកាលដ៏ទំនើបនេះ? ប៉ុន្តែបើតាមមើលទៅ គុណភាពនៃវីដេអូឃ្លីបនេះ ក៏មិនមែនថតដោយ ប្រភេទកាមេរ៉ា ដែលមានគុណភាពខ្ពស់ ថតបានច្បាស់នោះដែរ។

ទោះជាយ៉ាងណា វីដេអូឃ្លីប ដែលថតបាននៅក្នុងប្រទេសរុស៊្សី មួយនេះ នៅតែធ្វើឲ្យ អ្នកប្រើប្រាស់អ៊ិនធើណេតជាច្រើន មានមន្ទិលសង្ស័យ និង មានការចាប់អារម្មណ៍ បើទោះបីជាមនុស្សភាគច្រើន មិនសូវជាជឿលើរឿងនេះក្តី។

ចុះប្រិយមិត្តរបស់ខ្មែរឡូតវិញ យល់យ៉ាងណា ចំពោះវីដេអូឃ្លីបមួយនេះ ដែលគេបានអះអាងថា ជាសត្វចម្លែកនោះ? តើវាពិតជាអាចទៅរួចមែនឬ? សូមប្រិយមិត្ត ចូលរួមបញ្ចេញមតិទាំងអស់គ្នា៖



ប្រភព៖ យូធូប

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]