ទារកម្នាក់ ដែលមានលលាដ៍ក្បាល ចម្លែកខុសពីមនុស្សទូរទៅ ត្រូវបានគ្រូពេទ្យសម្រេចចិត្ត ធ្វើការវះកាត់ ដើម្បីការពារខួរក្បាលរបស់គេ រងប៉ះពាល់។
ពេលនេះ Kaydence Theriault មានអាយុ ៣ឆ្នាំ និងបងប្អូនស្រីភ្លោះពីរនាក់ទៀតរបស់គេ Taylor និង Kaylin សុទ្ធតែកើតមកមានភ្នែកធំ ហើយលាន និងលលាដ៍ក្បាលធំ នេះគឺជារោគសញ្ញាម្យ៉ាង ដែលគេហៅថា Crouzon Syndrome។ ក៏ប៉ុន្តែលលាដ៍ក្បាលរបស់ Kaydence មានរាងប្លែក និងធំខុសគេ ដែលត្រូវការជំនួយពីគ្រូពេទ្យ ធ្វើការវះកាត់។ យ៉ាងណាមិញ ការវះកាត់ទទួលបានជោគជ័យល្អណាស់ Kaydence មានខុសភាពល្អ ដូចបងប្អូនគេដ៏ទៃទៀត ពួកគេនឹងធ្វើពិធីខួបកំណើត អាយុ៤ឆ្នាំ ក្នុងខែធ្នូខាងមុខនេះ។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ចំពោះទារកណាដែលមានបញ្ហាបែបនេះ គឺត្រូវបានធ្វើការវះកាត់មុនពេល គេអាយុ ១៨ខែ ព្រោះវាងាយស្រួលក្នុងការ បំបែបលលាដ៍ មុននឹងវាចាប់ផ្ដើមរឹងមាំ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ជំងឺទារកដ៏កម្សត់នេះ?
ប្រភព៖ Dailymail
កែរសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]