កម្សាន្ត៖ ក្រឡេកមកមើលពីការរៀបចំខ្លួនរបស់ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា តែងតែធ្វើឲ្យហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ ទៅលើរូបសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងស្ទាយ៍តុបតែងយ៉ាងសមសួម មិនថាពេលចូលរួមកម្មវិធីផ្សេងៗ ឬចេញកម្សាន្តជាលក្ខណៈផ្ទាល់ខ្លួននោះទេ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ក៏បានធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់ ជាមួយនឹងការបង្ហាញខ្លួនក្នុងឈុតថ្មីដ៏ស្រស់ស្អាត ដែលនៅក្នុងនោះ រូបនាងបានតុបតែងជាមួយនឹងឈុតបែបប្រពៃណីយ៉ាងសមសួន និងមានភាពស័ក្តិសមទៅនឹងសម្រស់របស់នាង យ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនដែរបានឃើញហើយ ក៏បានចូលមកសរសើរ និងពេញចិត្តទៅលើស្ទាយ៍ថ្មីក្នុងឈុតបុរាណប្រពៃណីខ្មែរ ដែលរូបនាងបានតុបតែងយ៉ាងស្រស់ស្អាត ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]