កម្សាន្ត៖ បើនិយាយពីស្ទាយ៍តុបតែងខ្លួនវិញ សម្រាប់តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា តែងតែធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ទៅលើរូបសម្រស់ ជាមួយនឹងឈុតយ៉ាងសមសួម ពោរពេញដោយភាពស្រស់ស្អាត មិនថាពេលចូលរួមកម្មវិធី ឬជាពេលចេញកម្សាន្ត ជាលក្ខណៈផ្ទាល់ខ្លួន នោះទេ។

យ៉ាងណាមិញ ថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ក៏បានធ្វើឲ្យអ្នកគាំទ្រ យកចិត្តទុកដាក់សាជាថ្មី បន្ទាប់ពីបានបង្ហាញរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តុបតែងខ្លួន ក្នុងឈុតថ្មីដ៏ស្រស់ស្អាត ដែលជាឈុតរ៉ូបវែងពណ៌លឿងខ្ចី មានការរចនាម៉ូតយ៉ាងទាក់ទាញ ដែលមើលទៅសម្រស់របស់នាង កាន់តែក្មេងជាងវ័យ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញហើយ អ្នកគាំទ្រក៏បានចូលមកសរសើរ និងពេញចិត្តទៅលើស្ទាយ៍ថ្មីរបស់នាង ដែលបានតុបតែងយ៉ាងស្រស់ស្អាត មានមន្តស្នេហ៍ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]