កម្សាន្ត៖ ក្រឡេកមកមើលពីការតុបតែងខ្លួន របស់តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា តែងតែធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ ជាពិសេស បានបង្ហាញរូបសម្រស់ដ៏ស្រស់ស្អាត ទាំងពេលចូលរួមកម្មវិធី និងពេលចេញកម្សាន្ត យ៉ាងលេចធ្លោ។
ដោយឡែក កាលពីថ្មីៗនេះវិញ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា នៅតែធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ជាមួយនឹង ការបង្ហាញខ្លួន ក្នុងឈុតថ្មីដ៏ស្រស់ស្អាត ដែលនៅក្នុងនោះដែរ រូបនាង បានចេញមកក្នុងស្ទាយ៍ឈុតខ្មៅលាយពណ៌មាសយ៉ាងភ្លឺចែងចាំង និងមើលទៅស្រស់ឆើតឆាយ ជាមួយនឹងការផាត់មុខ លេងម៉ូតយ៉ាងសមគ្នា ធ្វើឲ្យមើលទៅកាន់តែក្មេងជាងវ័យ ។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន ក៏បានចូលមកសរសើរ បង្ហាញពីការពេញចិត្តទៅលើការតុបតែងខ្លួនរបស់នាង ជាមួយនឹងភាពស្រស់ស្អាត មានមន្តស្នេហ៍ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]