កម្សាន្ត៖ ងាកមកមើលពីការរៀបចំខ្លួន ក៏ដូចជាការបង្ហាញស្ទាយ៍ថ្មីជាបន្តបន្ទាប់ តារាចម្រៀងស្រី ពេជ្រ សូលីកា នៅតែអាចធ្វើឲ្យហ្វេនៗអ្នកគាំទ្រជាច្រើន មានការពេញចិត្ត ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត មានមន្តស្នេហ៍ ដែលមើលទៅពោរពេញដោយភាពទាក់ទាញ និងក្មេងជាងវ័យ។

ថ្មីៗនេះដែរ តារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានចេញមកអង្រួនចិត្តហ្វេនៗ ដោយបានបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ព្រមជាមួយនឹងការលេងស្ទាយ៍យ៉ាងរស់រវើក ក្នុងឈុតខ្មៅខោខ្លី និងអាវខូវប៊យ បែបឃ្យូតៗគួរឲ្យស្រលាញ់ ប៉ុន្តែ មើលទៅមានភាពឆើតឆាយ ដែលស្ទាយ៍ថ្មីនេះ តារាស្រីរូបនេះ កាន់តែមានមន្តស្នេហ៍ និងសម្រស់ក្មេងជាងវ័យ ទោះបីជាតុបតែងបែបធម្មតា ក៏ដោយ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយ អ្នកគាំទ្រជាច្រើន បង្ហាញការសរសើរ ចំពោះ ភាពទាក់ទាញ សម្រស់មានមន្តស្នេហ៍ក្មេងជាងវ័យ របស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]