កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី សម្លេងស្រួយ រ៉ាប៊ី បានបង្ហោះវីដេអូនៅក្នុងបណ្ដាញសង្គម បង្ហាញសំបុត្រអាពាហ៍ពិពាហ៍របស់ខ្លួន និងលោក Nick ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលរួមត្រេកអរគ្រប់ៗគ្នា។ តាមរយៈសំបុត្រការនោះ ថ្ងៃជ័យមង្គលរបស់រ៉ាប៊ីគឺត្រូវនឹងថ្ងៃទី៩ ខែឧសភា ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៀតនោះ រ៉ាប៊ី បានសរសេរខេបសិនថា "ម្នាក់នេះធ្វើអោយខ្ញុំស្គាល់អ្វីជាស្នេហា

ជួបគ្នាថ្ងៃ09/05/2025ណា bye bye ភាពលីវ"។ ជារឿយៗ តារាចម្រៀងស្រីរូបនេះ តែងតែបង្ហាញនូវភាពផ្អែមល្ហែម និងទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយនឹងកីឡាករបាល់ទាត់ Nicolas។

មិនតែប៉ុណ្ណោះ មហាជនក៏បានសរសើរដែរថា ពួកគេមានលក្ខណៈសម្បត្តិសមគ្នា ដោយ Nick គឺជាបុរសស្មោះស្នេហ៍ រីឯ រ៉ាប៊ី ជានារីដែលពូកែ ហើយរូបសម្បត្តិក៏ស្រស់សង្ហារមិនចាញ់គ្នាទៀត បានក្លាយជាគូជីវិតបែបនេះ ប្រាកដជាមានសុភមង្គល៕

ប្រភព៖ Rabee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ាប៊ី