លោកតាម្នាក់មានអាយុជិត៩០ឆ្នាំគាត់ បាននិយាយថាការបរិភោគស្ពៃជ្រក់ដូចតុកត្តា (Pop eyes) អាចអោយជីវិតគាត់រស់បានយូរបាន។
លោកតាម្នាក់នេះមាន ឈ្មោះថា John van Walayk បាននិយាយអោយដឹងថា ជីវិតរបស់គាត់រស់ដល់ សព្វថ្ងៃដោយសារបាន ស្ពៃជ្រក់កំប៉ុងដូចតុកត្តា (Pop eyes) ដោយជួយអោយគាត់មានកំលាំង ក្នុងការហាត់ប្រាណដើរ ១សប្តាហ៏បាន៣ដង ក្នុងចំងាយ២ម៉ាយ ស្មើនឹង៣.២គីឡូម៉ែត។ ជាពិសេសគាត់អាចលើកដុំដែក ប្រមាណជិត៣០គីឡូក្រាមបានថែមទៀត។ បន្ថែមពីនេះទៅទៀត អាហាររបស់គាត់ គឺមានតែបន្លែ ដូចជាស្ពៃជ្រក់កំប៉ុងជាដើម។ គាត់បានបន្តថា ជីវិតគាត់ពោរពេញដោយថាមពល ពីព្រោះគាត់បានហាត់ប្រាណ ជារៀងរាល់ សប្តាហ៏ដែលជាហេតុនាំអោយ គាត់មានអាយុវែង និងមានរាងកាយរឹងមាំថែមទៀត។
ជាការពិតណាស់់ លោកតាម្នាក់នេះ អាយុ៩០ឆ្នាំហើយ គាត់អាចដើរក្នុងចំងាយឆ្ងាយបាន ថែមទៀត។ កម្រមានមនុស្សចាស់ដូចគាត់អាច ធ្វើអញ្ជឹងបានណាស់ ។ប៉ុន្តែអ្វីដែលសំខាន់ គឺរបបអាហារគាត់មានតែស្ពៃជ្រក់ ធម្មតាតែប៉ុននោះដែល អោយគាត់មានជីវិតដល់ សព្វថ្ងៃបាន។ តើប្រិយមិត្ត គិតថាគាត់មានភាពខ្លាំងដែររឺ គ្រាន់តែបរិភោគស្ពៃកំប៉ុងអាច អោយគាត់មានអាយុវែង?
ប្រភព បរទេស
កែសម្រួល និកា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]