រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខឹងម្តាយអត់ទិញម៉ូតូស៊េរីថ្មី ឌុបស្រីស្នេហ៍ដើរលេង បានលោតទឹកសម្លាប់ខ្លួនពីលើស្ពាន ព្រះមុនីវង្សថ្មីលិចបាត់ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០១ មករា ២០១៤ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ម៉ាកនីស្សាន់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 4A-0158 ជិះគ្នា២នាក់ បើកឆ្លងស្ពានព្រះមុនីវង្សថ្មី ។ ពេលមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែមានបុរសម្នាក់ ដែលជិះនៅក្នុងនោះ បានឱ្យរថយន្តឈប់ ហើយចុះពីលើរថយន្តរត់ទៅលោតទឹកគ្រាំចូលទៅក្នុងទន្លេ ដែលដំបូងឃើញហែលទឹក បន្ទាប់មកក៏លិចបាត់ ។
អ្នកដែលលោតទឹកធ្វើអត្តឃាតនោះឈ្មោះ នាម ចូវ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើករថយន្ត ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមមិត្តភក្តិដែលជាអ្នកបើករថយន្តបានឱ្យដឹងថា បុរសលោតទឹកនេះ ដោយសារតែមានវិបត្តិនៅក្នុងគ្រួសារ ហើយរូបគេមិនដែលស្នាក់នៅផ្ទះទេ ទើបមកលេងផ្ទះ ហើយត្រឡប់ទៅវិញ មិនដឹងជាមានរឿងអីពិតប្រាកដទេ បានជាមកលោតទឹកសម្លាប់ខ្លួនបែបនេះ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]