កាលពីព្រឹកមិញ ខ្មែរឡូត បានចុះផ្សាយព័ត៌មានមួយ ដែលទាក់ទងនឹង យុវជនម្នាក់អាយុជាង ២០ឆ្នាំ ញៀនថ្នាំ យកកាំបិតខ្វែវកាប់ក្បាល និងខ្លួន របួសច្រើនកន្លែងហូរ ឈាមស្រោចខ្លួន ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី១៨ មករា ២០១៤ នៅតាមបណ្តោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនដំបូងគេឃើញយុវជនញៀនថ្នាំខាងលើ ឈរនៅមុខយានដ្ឋានជួលជុលរថយន្ត ១កន្លែង ដោយដៃមានកាន់កាំបិតខ្វែង១ ហើយបានកាប់ក្បាល និងដងខ្លួន របួសសុះសាច់ច្រើនកន្លែង ឃើញដូច្នេះ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោ នាំគ្នាដេញតាមចាប់យុវជននោះ រហូតមកដល់ចំណុចក្រុមហ៊ុនស្រាបៀរកម្ពុជា ទើបធ្វើការឃាត់ខ្លួនបាន និងបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។

តែនៅក្នុងនេះ ក៏មានវីដេអូចែកចាយ ដែលបង្ហាញពីសកម្មភាពបុរសនេះផងដែរ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី យូធូប 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]