Hennessy មានភាពរីករាយ នឹងប្រកាសកិច្ចសហការរបស់ខ្លួន ជាមួយអ្នករចនា ដ៏ល្បីល្បាញមួយរូបសញ្ជាតិអង់គ្លេស គឺលោក Tom Dixon និងការរចនាប្រកបដោយគំនិត ច្នៃប្រឌិតថ្មីមួយសម្រាប់ Hennessy X.O, THE ORIGINAL។
ក្នុងនាមជាអ្នកត្រួសត្រាយ និងជាអ្នកផ្តួចផ្តើមមុនគេ ការប្តេជ្ញារបស់លោក Tom Dixon ចំពោះការរចនា និងការផលិតប្រកបដោយលក្ខណៈច្នៃប្រឌិត និងទស្សនៈវិស័យនៃ "ការធ្វើឲ្យអនាគតមានពន្លឺ និងភាពប្រណីត” បានផលិតសម្ភារល្បីៗជាច្រើនដូចជា៖ Mirror Ball, Copper Shade, Beat Light និង Wingback Chair ជាដើម។ សម្ភារដែលលោកបានច្នៃប្រឌិត កំពុងត្រូវបានធ្វើសមូហកម្ម ជាអចិន្ត្រៃយ៍ជុំវិញពិភពលោក ដូចជានៅ សារមន្ទីរ Victoria & Albert នៅទីក្រុងឡុងដុង សារមន្ទីរនៃសិល្បៈទំនើបក្រុងញូយ៉ក និងតូក្យូ និង មណ្ឌល Beaubourg(Pompidou) នៅទីក្រុងប៉ារីស។ ជាមួយពានរង្វាន់ និងការតែងតាំងទាំងឡាយរបស់លោក ត្រូវបានគេប្រសិទ្ធនាមជា “ការរចនាល្អបំផុតប្រចាំឆ្នាំ” ប្រចាំសារមន្ទីររចនា។
ជាមួយនឹងទេពកោសល្យពីកំណើតទាំងស្រុង Dixon តែងប្រើប្រាស់បទពិសោធន៍ យ៉ាងសម្បូរបែបរបស់លោកផ្ទាល់ ដើម្បីកែច្នៃវត្ថុនានាឲ្យក្លាយជាទីចាប់អារម្មណ៍។ សម្រាប់គ្រប់ភាពទាន់សម័យ របស់វត្ថុទាំងនេះ ការងាររបស់លោក Dixon គឺពិតជាមានសារសំខាន់ សម្រាប់កិច្ចការបន្តទៅមុខទៀត។
“ចំពោះខ្ញុំ អ្នកច្នៃប្រឌិតមួយរូប ត្រូវតែគិតនូវអ្វីដែលលើសពី “ឥឡូវនេះ” ហើយស្វែងរកទំនាក់ទំនងរវាងពិភពពីរផ្សេងគ្នា” លោក Dixon បានមានប្រសាសន៍។ “ខ្ញុំមើលឃើញនូវភាពខុសគ្នាស្រឡះ រវាងវត្ថុទំនើប និងវត្ថុដែលស្ថិតស្ថេរយូរអង្វែង”។ វត្ថុដែលគ្មានការប្រែប្រួល លម្អៀងទៅរកអតីតកាល ក្នុងរូបភាពមួយដែលមិនធ្លាប់មានពីមុនមក។”
Hennessy X.O Exclusive Collection ដោយ Tom Dixon ជាកិត្តិយសថ្មីមួយ សម្រាប់ប្រវត្តិសាស្រ្តរបស់ស្រាកូញាក់ ខណៈកំពុងរំកិលសោភ័ណវិជ្ជារបស់ខ្លួន ទៅក្នុងបទពិសោធន៍ថ្មីមួយទៀត។
Hennessy X.O ដោយលោក Tom Dixon
កំណែប្រែពិសេសមួយនៃដបបែបប្រពៃណី carafe, Hennessy X.O Exclusive Collection ដោយ Tom Dixon គឺជាការសិក្សាដែលប្លែកពីគេ និងល្អឥតខ្ចោះ អំពី ភ្លើង និងវត្ថុធាតុ ទ្រង់ទ្រាយ និងទីបញ្ចប់។
“ដបស្រា Hennessy X.O គឺជាវត្ថុដ៏មានតម្លៃយូរអង្វែង ដែលខ្ញុំចង់បង្កើតឡើងនៅក្នុងភាពទំនើបកម្ម” លោក Dixon ពន្យល់។
The Exclusive Collection X.O carafe by Tom Dixon នៅរក្សាលក្ខណៈដើម ខណៈកំពុងបង្ហាញពីបច្ចេកទេសទំនើបចុងក្រោយ។ តាមរយៈដំណើរការនៃការធ្វើគំនូរវិចិត្រ លោកបានបង្កើតចក្ខុវិស័យច្បាស់លាស់ចំពោះ eaux de vie ជាង ១០០ ប្រភេទ បង្កើតជាល្បាយ Hennessy X.O។ ដូចគ្នានឹងគំនូរវិចិត្រដែរ ការជះត្រលប់នៃពន្លឺជាច្រើន ទៅលើមុខច្នៃនៃស្ពាន់ យោងទៅលើប្រណីតភាព នៃមុខកាត់គ្រីស្តាល់បង្ហាញពីវត្ថុធាតុដ៏សម្បូរបែប និងរសជាតិនៃស្រាកូញាក់ផ្ទាល់។
“ខ្ញុំត្រូវបានជំរុញតាមរបៀបដែលវត្ថុមានតម្លៃផ្តុំគ្នា ជាពិសេសគ្រីស្តាល់នៅសារមន្ទីរ ភូគព្ភសាស្រ្ត ក្នុងទីក្រុងឡុងដុង” លោក Dixon ពន្យល់។ “សម្រាប់ខ្ញុំ ការរចនាដ៏អស្ចារ្យ គឺជាដំណើរការប្រកបដោយបទពិសោធន៍។ ស្រទាប់នៃបទពិសោធន៍ទាំងនោះ គួរតែកើតឡើងក្នុងវត្ថុគ្មានស្នាមមួយ។” នៅក្នុងដៃរបស់អ្នករចនា ដបស្រា Hennessy X.O គេនៅតែងាយមើលស្គាល់ ទោះបីជាមើលទៅហាក់ដូចជាថ្មីទាំងស្រុងក៏ដោយ។
ការធ្វើសមូហកម្មដោយប្រើសិទ្ធិរបស់ខ្លួន Hennessy X.O Exclusive Collection ដោយ Tom Dixon មើលទៅហាក់ដូចជាត្បូងស្ពាន់ ដែលមានភាពរស់រវើក ដែលបានស្រោបនៅក្នុងមុខប្រអប់កាដូទីមួយ ដែលអាជីវកម្មនេះបានផលិត ដោយប្រើវត្ថុធាតុពណ៌ស្រអាប់។
អំពី Hennessy X.O
ត្រូវបានបង្កើតឡើងដោយ Maurice Hennessy នៅឆ្នាំ ១៨៧០ សម្រាប់ក្រុមមិត្តភ័ក្តរបស់លោក Hennessy X.O (“extra old”) បានបង្កើតការច្នៃប្រឌិត រចនាបថថ្មីនៃស្រាកូញាក់ ជាប្រភេទស្រាដែលមានភាពរឹងមាំ រសជាតិខ្លាំង និងទុកបានយូរ។
ស្រា Hennessy X.O មានលក្ខណៈប្លែកគេ ដោយសារពណ៌ដូចជ័រឈើ ដែលជាលទ្ធផលនៃដំណើរការផលិត ដែលមានរយៈពេលយូរ នៅក្នុងធុងដែលត្រូវបានជ្រើសរើសយ៉ាងពិសេស។ ការលាយបញ្ចូលគ្នា នូវមុខច្នៃច្រើននិងស៊ាំញ៉ាំនៃ eaux de vie ប្រមាណ ១០០ ប្រភេទ Hennessy X.O បញ្ចេញរសជាតិរបស់វាយឺតៗ ឈ្ងុយឆ្ងាញ់ រវាង ម្ទេស និងម្រេចខ្មៅ ដែលបានធ្វើឲ្យមានតុល្យភាពដោយផ្លែឈើស្ងួត និងផ្អែម។
បើទោះជាគុណភាពគ្មានគូប្រៀបរបស់ខ្លួន ត្រូវបានរក្សាទុកដដែល ដោយគ្មានការផ្លាស់ប្តូរតាំង ពីផលិតឡើងដំបូងក៏ដោយ ក៏ថ្ងៃនេះ Hennessy X.O នៅតែបន្តធ្វើឲ្យអ្នកជំនាញ និងអ្នកនិយមចូលចិត្តស្រាកូញាក់ មានភាពភ្ញាក់ផ្អើល ទោះបីជាទទួលទានទទេ ឬលាយជាមួយទឹកកក លាយជាមួយសូដា ឬលាយទឹកក៏ដោយ។
បញ្ចូលអត្ថបទ ៖ ប៊ី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]