វិចិត្រករស្រីជនជាតិអាមេរិកម្នាក់ បានបង្កើតនូវគំនូរ 3D ដ៏រស់រវើកមួយដោយប្រើប្រាស់នូវ ម្រាមដៃរបស់នាងផ្ទាល់ ទៅគូរលើផ្ទាំងក្រដាស ដែលបង្ហាញពីទេសភាពនៃដំទឹកកកធំៗ អណ្ដែតតាមមហាសមុទ្រ។

វិចិត្រករម្នាក់នេះមានឈ្មោះថា Zaria Forman អាយុ ៣១ឆ្នាំ គាត់បានចំណាយពេលជាង១ខែ ដើម្បីគូរនូវរូបភាពមួយផ្ទាំង ដែលមានលក្ខណៈ 3D ផុសចេញពីក្រដាស ស្ទើរតែមិនជឿភ្នែកខ្លួនឯង។ អ្នកស្រី Forman រស់នៅក្នុងទីក្រុងញូយក សហរដ្ឋអាមេរិក គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងទេសភាពនៃប៉ូលខាងជើង ហេតុដូចនេះហើយ ទើបគាត់សម្រេចចិត្ត បង្កើតនូវគំនូរមួយផ្ទាំង ដែលបង្ហាញពីទិដ្ឋភាពនៃទីកន្លែងនោះទាំងមូល។

ម្ដាយរបស់គាត់ អ្នកស្រី Rena Bass Forman ធ្លាប់មានគំនិតបង្កើតរូបគំនូវបែប 3D នេះឡើងតែគាត់បានស្លាប់មុនពេលដែល កូនស្រីរបស់គាត់បង្កើតវាឡើង។ រូបគំនូរបស់អ្នកស្រី Forman បានដាក់លក់ក្នុងគេហទំព័រផ្ទាល់របស់គាត់ ដែលត្រូវបានគេដេញថ្លៃចាប់ពី ៦០០០ដុល្លារ ទៅ ៩០០០ដុល្លារអាមេរិក។





















ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]