ត្រីធូណា ជាត្រីសមុទ្រមួយប្រភេទ ដែលត្រូវបានគេបរិភោគ ច្រើនបំផុតនៅលើពិភពលោក ព្រោះតែវាសម្បូរទៅដោយ ជាតិប្រូតេអ៊ីន និងជាអាហាររហ័សទាន់ចិត្ត ដែលអ្នកអាចយកមក បរិភោគភ្លាមៗ ទាំងត្រីស្រស់ និងកំប៉ុង។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ទាំង៦យ៉ាង របស់ត្រីធូណា៖

១. សារធាតុចិញ្ចឹម៖

នៅក្នុងសាច់ត្រីធូណា មួយចំណិតតូច មានផ្ទុកកាឡូរី៩៨ ប្រូតេអ៊ីន២១ក្រាម និងខ្លាញ់០.៨ក្រាម ដែលជាជំរើសដ៏ល្អ សំរាប់អ្នកដែលត្រូវ ការអាហារដែលមានប្រូតេអ៊ីនខ្ពស់ និងជាតិខ្លាញ់ទាប។ ក្រៅពីនេះ ត្រីធូណា មានផ្ទុកសារធាតុចិញ្ចឹម ផ្សេងៗទៀតដូចជា វីតាមីនB វីតាមីនD វីតាមីនB-6 វីតាមីនB-12 និងកាឡូរី ផងដែរ។

២. ខ្លាញ់អូមេហ្គា៣ (Omega-3 Fat)៖

ត្រីធូណា បានផ្ទុកទៅដោយ ជាតិខ្លាញ់អូមេហ្គា៣ ដែលក្នុងមួយចំណិតធំ របស់វាបានផ្ទុក ខ្លាញ់អូមេហ្គា៣ ចំនួន ២៣៥មីលីក្រាម។ ចំនែកឯ ត្រីធូណាខៀវវិញ មានផ្ទុកជាតិខ្លាញ់អូមេហ្គា៣ រហូតដល់ទៅ ១,២៨០មីលីក្រាម នៅក្នុងសាច់ត្រី ៨៥ក្រាម ដែលជាចំនួនដ៏ច្រើនបំផុត។ ប៉ុន្តែសារធាតុខ្លាញ់ អូមេហ្គា៣នេះ នឹងបាត់បង់ខ្លះ នៅពេលដែលគេយក ត្រីធូណានេះ ទៅធ្វើជាអាហារកំប៉ុង។

៣. ជំនួយដល់សុខភាពបេះដូង៖

សារធាតុអូមេហ្គា៣ ដែលមាននៅក្នុង ត្រីធូណា ទើបធ្វើឲ្យកាត់បន្ថយការប្រឈមមុខ នឹងជំងឺសរសៃឈាមបេះដូងបាន ដោយសារតែនៅក្នុង ត្រីធូណាលឿង ៨៥ក្រាម បានផ្ទុកនូវ អាស៊ីតdocosahexaenioc ៩៩មីលីក្រាម និងអាស៊ីតeicosapentaenoic ១៤មីលីក្រាម។

៤. រក្សាទំងន់៖

ត្រីធូណាលឿង ៨៥ក្រាម មានផ្ទុកជាតិប្រូតេអ៊ីន ២៦ក្រាម ហើយវាមានកាឡូរី តែ១០៩តែប៉ុណ្ណោះ ដែលជាអាហារដែលមាន ជាតិប្រូតេអ៊ីនខ្ពស់ ជំនួយឲ្យអាហារ មានជាត់ខ្លាញ់ច្រើន ដែលជាជំរើសដ៏ល្អក្នុងការរក្សាទំងន់។

៥. បន្ថយសម្ពាធឈាម៖

សាច់ត្រីធូណាស្រស់ គឺសម្បូរទៅដោយ ជាតិប៉ូតាស្យូម រហូតដល់ទៅ ៤៤៩មីលីក្រាម និងជាតិសូដ្យូមទាប ត្រឹមតែ ៤៥មីលីក្រាម តែប៉ុណ្ណោះ នៅក្នុងសាច់ត្រី៨៥ក្រាម។ ជាតិប៉ូតាស្យូមខ្ពស់ និងសូដ្យូមទាបនេះ អាចជួយគ្រប់គ្រងសម្ពាធឈាម បានយ៉ាងល្អ។ មនុស្សវ័យជំទង់ គួរតែទទួលទានអាហារ ដែលមានជាតិប៉ូតាស្យូម យ៉ាងតិច៤,៦០០មីលីក្រាម និងសូដ្យូម២,២០០មីលីក្រាម ក្នុងមួយថ្ងៃ ហើយត្រីធូណា គឺជាជំរើសដ៏ល្អ។

៦. ជាតិបារត៖

ត្រីធូណា អាចប្រឆាំងនឹងការ ឆ្លងមេរោគ ដោយសារតែវា មានផ្ទុកនូវជាតិបារតពីធម្មជាតិ ដែលអាចឲ្យ អ្នកទទួលទានត្រីធុនណា បានរហូតដល់ទៅ ២៨៣ក្រាមក្នុងមួយសប្តាហ៍។ នៅក្នុងសាច់ត្រីធូណាស្រស់ មានជាតិបារតច្រើនជាងគេ។ ចំនែកឯស្ត្រីមានផ្ទៃពោះ វិញអាចទទួលទាន បានតែ១៤២ក្រាមប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ ព្រោះតែការទទួលទាន អាហារដែលមាន ជាតិបារតច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់ ទារកក្នុងផ្ទៃបាន។




ទទួលទានត្រីធូណា ប្រភេទណាក៏បាន ដើម្បីទទួលបាន នូវគុណប្រយោជន៍ ដល់សុខភាព ទាំង៦ចំនុចនេះ។

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]