រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ រថយន្ត RANGE ROVER បុកគ្នាជាមួយ រថយន្តកាម៉ារីបាឡែន បណ្តាលឱ្យរថយន្ត ទាំងសងខាង ខូចខាតយ៉ាងដំណំ ប៉ុន្តែគ្នានអ្នករងរបួសទេ ។ ហេតុការណ៏នេះកើតឡើង វេលាម៉ោង ១ រំលងអធ្រាត ឈានចូលថ្ងៃ ទី៥ មេសា ២០១៤ ស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តកាម៉ារីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-4469 តាមផ្លូវព្រះមុនីវង្ស ពីជើងទៅត្បូង ខណះមកដល់ ផ្លូវកែងម៉ៅសេទុង ក៏បានបុកគ្នាជាមួយ រថយន្តមួយគ្រឿងទឿត ម៉ាក RANGE ROVER ពណ៌ខ្មៅ អត់មានស្លាកលេខ បើកតាមផ្លូវម៉ៅ សេទុង ពីលិចទៅកើត បណ្តាលឱ្យរថយន្តទាំង០២គ្រឿង ខូចខាតទាំងសងខាង ដោយរថយន្ត RANGE ROVER ខ្ទេចមុខមួយចំហៀងខាងឆ្វេង ចំណែកឯរថយន្តកាម៉ារីបាឡែន ខ្ទេចមួយកំណាត់មុខ។ ដោយសារមេឃភ្លៀង ភាគីទាំងពីរ សុទ្ធតែបន្ទាន់រៀងៗខ្លួន ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំងពីរ បានចុះមកសម្រួលគ្នា ខណះមេឃកំពុងភ្លៀង ដោយភាគីទាំងពីរ សម្រេចយករថយន្ត ទៅជួសជុលរៀងៗខ្លួន ដោយមិនចង់រំខាន ដល់សមត្ថកិច្ចនោះទេ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]