ខេត្តកំពង់ចាម ៖ បុរសចំណាស់មេជាងធ្វើផ្ទះឈើ ម្នាក់ឈ្មោះ សំ សារ៉ាត់ អាយុ៦០ឆ្នាំ នៅភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ត្រូវកូនប្រុសទី២ឈ្មោះ ផាន់ ផៃ អាយុ២២ ឆ្នាំ កាប់ត្រូវប្រអប់ជើងស្តាំបាក់ ឆ្អឹង០១ពូថៅ ដោយសារតែខឹងរអ៊ូ ដដែលរឿងបាត់ទូរស័ព្ទដៃណូគាចុចពិល ១គ្រឿង ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង៧យប់ ថ្ងៃទី១០ មេសា នៅនឹងផ្ទះមេជាងនេះផ្ទាល់ ។ ភ្លាមៗជនរងគ្រោះត្រូវប្រពន្ធដឹក ទៅសង្រ្គោះជាបន្ទាន់នៅ មន្ទីរពេទ្យបង្អែកខេត្ត ។

ទាក់ទិននឹងករណីនេះ មេជាងធ្វើផ្ទះឈើឈ្មោះ សំ សារ៉ាត់ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ក្រោយពីបានធ្វើផ្ទះ របស់អ្នកភូមិចប់នោះ ក៏បានជិះម៉ូតូមកចូលផឹកស្រា នៅផ្ទះរបស់ប៊ិច ភេទប្រុស ត្រូវជាក្មួយដែលមានចំងាយ ពីផ្ទះប្រហែលជា៥០០ម៉ែត្រ ដោយមានគ្នាជាច្រើននាក់រហូតស្រវឹងស្រឿងផងដែរ ។

លោកបន្តថា នៅវេលាម៉ោងជិត៧យប់ គាត់បានជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញ ដោយបានយកអាវទៅព្យួរ នៅនឹងជញ្ជាំងក្រោមផ្ទះឈើ បន្តិចក្រោយមកបាន ដើរទៅស្ទាបរកទូរស័ព្ទ ស្រាប់តែបាត់ពី ហោរប៉ៅអាវ មិនដឹងជាអ្នកណាយកនោះទេ ។ គាត់ក៏មកឈរ រអ៊ូដដែលៗនៅលើកាំជណ្តើរទី៤ មិនមានការចោទប្រកាន់ លើកូនណាម្នាក់ឡើយ ។ រំពេចនោះស្រាប់តែកូនប្រុសឈ្មោះ ផៃ ស្ទុះទៅយកពូថៅមក កាប់ត្រូវប្រអប់ជើងស្តាំ រយៈហូរឈាមកក្លាក់តែម្តង ។ បន្ទាប់មកត្រូវបានប្រពន្ធដឹកយកមក សង្រ្គោះនៅមន្ទីរពេទ្យស្រុកមេមត់ តែដោយស្ថានភាពរបួសធ្ងន់ពេក ក៏ដឹកបន្តមកសង្រោ្គះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ បុរសចំណាស់មេជាងផ្ទះឈ្មោះ សារ៉ាត់ បញ្ជាក់ថា រូបគាត់ស្រវឹងចំណែកកូនប្រុស ដែលកាប់គាត់នោះបានផឹកស្រា ស្រវឹងស្រឿងៗដែរ នៅនឹងផ្ទះទំនងជាថារូបគាត់ស្តីបន្ទោស ទើបជាហេតុកាប់មក លើគាត់ត្រូវ១ពូថៅ ដូច្នេះករណីនេះមិនប្តឹងសមត្ថកិច្ចឲ្យ ចាប់ខ្លួនកូនប្រុសនោះទេ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]