ខេត្តប៉ៃលិន ៖ ក្មេងស្រីម្នាក់មានអាយុ១៤ឆ្នាំ ត្រូវបានគេប្រទះ ឃើញដេកសន្លប់នៅក្បែរ ខាងក្រោយផ្នូរខ្មោចចិន ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយសារក្មេងទំនើងមានគ្នា ប្រហែល៥ទៅ៦នាក់ ស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះ រួចល្បួងឱ្យនាង ផឹកស្រារហូតដល់ស្រវឹង ក៏ដឹកតាមម៉ូតូយកនាំទៅរំលោភ ម្តងម្នាក់ៗរហូតបានសម្រេចគ្រប់ៗគ្នា ក្រោយមកនាំគ្នារត់គេច ខ្លួនបាត់ស្រមោល ។
លុះព្រឹកថ្ងៃបន្ទាប់ ខណៈប្រជាពលរដ្ឋធ្វើដំណើរ ទៅមើលចម្ការដំណាំនៅខាងក្រោយ កន្លែងកើតហេតុ ក៏ឃើញក្មេងស្រីរងគ្រោះដេក សន្លប់ទើបប្តឹងសមត្ថកិច្ច ឱ្យដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចផុតពីគ្រោះថ្នាក់ ដែលហេតុការណ៍ប្រទះឃើញ ក្មេងស្រីដេកសន្លប់បង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ២០១៤ ។
ក្មេងស្រីរងគ្រោះ ឈ្មោះ ធ.ឌ.ណ អាយុ១៤ឆ្នាំ ជាអាជីវករលក់ដូរនៅ ខាងជើងផ្សារសាមគ្គី ហៅប៉ាហ៊ី រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកក្មេងទំនើងទាំងអស់នោះត្រូវបាន សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការនគរបាលខេត្តកំពុងដុតដៃដុតជើង តាមប្រមាញ់ហើយចាប់ឃាត់ខ្លួន បានមួយចំនួនយកទៅឃុំខ្លួនបណ្តោះ អាសន្ននៅស្នងការ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]