ទំពាំងបាយជូរជាប្រភេទ ផ្លែឈើដែលមាន រសជាតិឆ្ងាញ់ពិសារ ដែលមនុស្សគ្រប់គ្នា តែងតែចូលចិត្ត ទទួលទាន។ ប៉ុន្តែលោកអ្នកដឹងទេថា ទំពាំងបាយជូរ មិនត្រឹមតែមានរសជាតិឆ្ងាញប៉ុណ្ណោះទេ ថែមទំាងផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាងសំរាប់សុខភាពទៀតផង។ ខាងក្រោម គឺជាអត្ថប្រយោជន៍ ទំាង ៨ យ៉ាង នៃផ្លែទំពាំងបាយជូរ ៖
១. ធ្វើឲ្យឆ្អឹងមានសុខភាពល្អ ៖ ទំពាំងបាយជូរ សំបូរដោយសារធាតុចិញ្ចឹម ដូចជា ទង់ដែង , ជាតិដែក , ម៉ាញេស្យូម ដែលជាសារធាតុសំខាន់ ក្នុងការធ្វើឲ្យឆ្អឹងរឹងមំា។ អ្នកជំនាញបានឲ្យដឹងថា ការពិសារទំពាំងបាយជូរ ប្រចំាថ្ងៃ អាចពន្យារពេល និង ការពារ មិនឲ្យកើតជំងឺពុកឆ្អឹង បានទៀតផង។
២. ធ្វើឲ្យបេះដូងមានសុខភាពល្អ ៖ សារធាតុសំខាន់ៗ ដែលមាននៅក្នុងផ្លែទំពាំងបាយជូរ អាចធ្វើឲ្យកើនឡើង កម្រិត នីទ្រិចអុកស៊ីត នៅក្នុងឈាម ជួយការពារ កុំឲ្យមានកំណកឈាម នៅក្នុងឈាមបានទៀតផង។ មិនតែប៉ុណ្ណោះទេ វាថែមទំាងអាចការពារ ជំងឺគំាងបេះដូង បានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សារធាតុប្រឆំាងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែ ទំពាំងបាយជូរ ក៏អាចកាត់បន្ថយ កូឡេស្តូរ៉លមិនល្អ នៅក្នុងរាយកាយ អ្នកបានផងដែរ។
៣. ព្យាបាលជំងឺទល់លាមក ៖ តើអ្នកដឹងទេថា ទំពាំងបាយជូរ ជាផ្លែឈើដ៏មានប្រយោជន៍ បំផុត ក្នុងការព្យាបាលជំងឺ ទល់លាមកបានយ៉ាងមានប្រសិទ្ធភាព? ប្រាកដណាស់ ពីព្រោះតែ ទំពាំងបាយជូរ សំបូរទៅដោយ ទឹកអាស៊ីដចិញ្ចឹមសរីរាង្គ ជាតិស្ករ ជាតិសរសៃរ និង សែលុយឡូស ដែលធ្វើឲ្យវាក្លាយ ជាថ្នាំធម្មជាតិ បំបាត់អាការៈ ទល់លាមក បានយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះទេ វាថែមទំាងអាច ព្យាបាល ជំងឺទល់លាមក ដ៏រំារៃ បានទៀតផង។
៤. ធ្វើឲ្យប្រព័ន្ធរំលាយអាហារ មានដំនើរការល្អ ៖ នេះគឺជាវិធីដែល មានប្រយោជន៍ និង ងាយស្រួលបំផុត ពីព្រោះថាទំពាំងបាយជូរ ធ្វើឲ្យប្រព័ន្ធរំលាយអាហារ មានដំនើរការរល្អ ជាពិសេសប្រសិន បើអ្នកមានកូនតូចៗ ទំពាំងបាយជូរ ជាជំរើសល្អបំផុត សំរាប់ ឲ្យពូកគេ ទទួលទានផ្លែឈើដែល ល្អសំរាប់រាងកាយ។
៥. ប្រឆំាងនឹងភាពអស់កំលាំង ៖ ជំងឺស្លេកស្លាំង និង អត្រាប្រូតេអ៊ីនទាប នៅក្នុងឈាម គឺជាបញ្ហាទូទៅ ដែលមនុស្សគ្រប់រូប តែងតែជួបប្រទះ ដែលជាហេតុធ្វើឲ្យអ្នកអស់ កំលាំងល្ហិតល្ហៃ។ ដូច្នេះ ជាតិដែក និង ជាតិរ៉ែសំខាន់ៗ មួយចំនួនទៀត ដែលមាននៅក្នុងទំពាំងបាយជូរ អាចរក្សា និង បង្កើន កម្រិតប្រូតេអ៊ីន នៅក្នុងឈាម បានយ៉ាងមាន ប្រសិទ្ធភាព។ ប៉ុន្តែត្រូវចាំថា មានតែទំពាំំងបាយជូរ ពណ៌ស និងបៃតងប៉ុណ្ណោះ អាចបង្កើន ជាតិដែក នៅក្នុងរាយកាយអ្នកបាន។
៦. ធ្វើឲ្យតំរងនោម ដំនើរការបានល្អ ៖ ទំពាំងបាយជូរ អាចកាត់បន្ថយ ជាតិអាស៊ីដ បានយ៉ាងមានប្រសិទ្ធភាព ពីព្រោះវា អាចកំចាត់ ជាតិអាស៊ីដ នៅក្នុងប្រព័ន្ធចំរោះទឹកនោម របស់អ្នកដោយ សារជាតិទឹក ដែលនៅក្នុងផ្លែទំពាំងបាយជូរ ធ្វើឲ្យអ្នកនោមញឹកញាប់ ។ ដូច្នេះ ពេលដែលអ្នកនោមញឹកនោះ ជាតិអាស៊ីដនៅក្នុងរាយកាយ អ្នកក៏ត្រូវបានបញ្ចេញចោល តាមទឹកនោមផងដែរ។
៧.ប្រឆំាងជំងឺមហារីកសុដន់ ៖ យោងទៅតាមការស្រាវជ្រាវថ្មីៗនេះ ទំពាំងបាយជូរ អាចការពារ អ្នកពីជំងឺមហារីកសុដន់ ពីព្រោះវា សំបូរទៅដោយ សារធាតុប្រឆំាង អុកស៊ីតកម្ម ដែលមានមុខងារ ប្រឆំាងជំងឺមហារីក គ្រប់ប្រភេទ ហើយជាពិសេសនោះ គឺជំងឹមហារីក សុដន់តែម្តង។
៨. ល្អសំរាប់ប្រព័ន្ធការពារ៖ ទំពាំងបាយជូរ មិនត្រឹមតែសំបូរដោយ ជាតិរ៉ែ និង សារធាតុប្រឆំាង អុកស៊ីតកម្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទំាងសំបូរ ទៅដោយប្រភពវីតាមីន C, K, និង A។ វីតាមីនទំាង បីប្រភេទនេះហើយ អាចធ្វើឲ្យប្រព័ន្ធសរីរាង្គ ជាពិសេសនោះ ប្រព័ន្ធការពារ កាន់តែមាន ដំនើរការល្អ។ ដូច្នេះ អ្នកគួរតែពិសារ ទំពាំងបាយជូរ ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនប្រព័ន្ធភាពសុំា។
ទំាងនេះគឺអត្ថប្រយោជន៍ ទំាង ៨ យ៉ាងនៃ ផ្លែទំពាំងបាយជូរ ដែលធ្វើ ឲ្យលោកអ្នកមានសុខភាពល្អ។ បន្ទាប់ពីអាននូវអត្ថប្រយោជន៍ នៃផ្លែទំពាំងបាយជូរ ហើយ សង្ឃឹមថាប្រិយមិត្ត និង ឧស្សាហ៍ទទួលទានវា ឲ្យបានញឹកញាប់ ដើម្បីទទួលបាននូវសុខភាពល្អ៕
ប្រភព ៖ បរទេស
ដោយ ៖ ណា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]