បរទេស៖ ប្រសិនបើអ្នក មានទំពាំងបាយជូរ យ៉ាងច្រើន អ្នកនឹងយកវា ចិតម្តងមួយៗ មែនទេ? ជាការពិត ការចិតបែបនេះ គឺត្រូវប្រើរយៈពេលយូរ ។ ប៉ុន្តែអ្នក នឹងអាចជ្រាប ពីវិធីងាយស្រួលមួយ ដែលធ្វើអោយ អ្នកចំនេញពេលវេលា ក្នុងការចិតទំពាំងបាយជូរ ក្នុងរយៈពេលឆាប់រហ័សបំផុត។
ក្នុងនោះដែរ ស្វាមីរបស់នាង Laura Mullins Goodhue បានបង្ហាញពីវិធី ក្នុងការចិត ទំពាំងបាយជូរ ជាចំនិតៗ ដ៏ងាយស្រួល និង ឆាប់រហ័សបំផុត ។ បន្ទាប់មក នាងLaura ក៏បានបង្ហោះវិធីនេះ ចូលក្នុងបណ្តាញហ្វេសបុក ផងដែរ។
ចំពោះវិធីនេះ គឺងាយស្រួលខ្លាំងណាស់ គ្រាន់តែ តំរៀបផ្លែទំពាំងបាយជូរ លើចានសំប៉ែតមួយ រួចយកចានសំប៉ែតដូចគ្នា គ្របពីលើវា បន្ទាប់មក គ្រាន់តែយក កាំបិតទៅកាត់ ចំកណ្តាលចាននោះ ដូច្នេះអ្នក នឹងអាចទទួលបាន ផ្លែទំពាំងបាយជូរ ជាចំនិតៗ យ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ អង្គុយចិត ម្តងមួយៗ នោះទេ។
ចង់ដឹងថា របៀបធ្វើ យ៉ាងណានោះ តោះទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖
ប្រភព Metro
ដោយ៖ កា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]