ភ្នំពេញ៖ ប្រិយមិត្ដមួយចំនួនធំ ប្រហែលជាធ្លាប់ បានដឹង ពីការបើកផ្សារទំនើប Aeon ថ្មី កាលពីថ្ងៃ ទី ៣០ ខែមិថុនា ឆ្នាំ ២០១៤ ដែលមានទីតាំងនៅក្បែរកោះពេជ្រ ជាក់ជាមិនខាន តែនាពេលថ្មីៗនេះ បែរជាមាន អ្នកប្រើប្រាស់សង្គម ហ្វេសប៊ុកនាំគ្នា បង្ហោះពី រូបភាពមួយសន្លឹក ស្ដីពី សំបុត្រផ្ញើរម៉ូតូ នៅក្នុងផ្សារនេះ។

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះរូបភាព នេះជាសាធារណៈមក គេប្រទះឃើញ មានអ្នកប្រើប្រាស់ បណ្ដាញទំនាក់ ទំនងសង្គមហ្វេស ប៊ុកយក្សនេះ នាំគ្នា ចែកចាយយ៉ាង គគ្រឹកគគ្រេង។ តែបន្ទាប់ពី ធ្វើការបង្ហោះរួចមកនោះ ស្រាប់តែ គេប្រទះឃើញ រូបភាពមួយទៀត បាន បង្ហោះឡើង ដែលស្ដីពី " ក្រោយពីម្ចាស់ ម៉ូតូ បាន ផុសជេរ ផ្សារទំនើប Aeon ពីព្រោះមិនព្រមសងម៉ូតូ ដែលបាត់ ឥលូវ ម្ចាស់ផ្សារ Aeon បានព្រមានម្ចាស់ម៉ូតូ ផុសសុំទោសវិញ " ។ 

ចុះសម្រាប់ប្រិយមិត្ដ វិញ យល់យ៉ាងណាវិញ? ថានេះគ្រាន់តែ ជាពាក្យចចាមអារ៉ាម ឬយ៉ាងណានោះ?

Update: 

ក្រោយពីមានការចែកចាយ មិនទាន់បានប៉ុន្មាន ម៉ោង ស្រាប់តែ ម្ចាស់ម៉ូតូ បានបង្ហោះសារជាភាសារខ្មែរនៅលើ ហ្វេសប៊ុក របស់ខ្លួន ចង់ដឹងយ៉ាងណា សូមមើលរូបភាព ទាំងអស់គ្នា៖

រូបភាពទី ១ ដែលបង្ហោះដំបូងគេ


រូបភាពទី ២ ដែលបង្ហោះបន្ទាប់


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]