ចិន ៖ តាមប្រភព សារព័ត៌មានបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ ធ្វើពុតជាប៉ុនប៉ង លោតសម្លាប់ខ្លួន ពីលើស្ពាន ព្រោះតែគាត់ជឿថា ប្រពន្ធរបស់គាត់ មានសាហាយ ប៉ុន្តែជាអកុសល គាត់បានរអិលជើង ធ្លាក់ពីលើស្ពាន បាត់បង់ជីវិតទៅវិញ។

បុរសរងគ្រោះ មានឈ្មោះ Xue Yen សង្ស័យថា ប្រពន្ធមានសាហាយ ក៏បានឡើងលើ ស្ពាន ក្នុងទីក្រុង Hefei ប្រទេសចិន ដើម្បីធ្វើឲ្យប្រពន្ធ ឈប់លួចលាក់ មានសាហាយទៀត។

លោក Feng ដែលជាបងប្រុសរបស់ Xue Yen បានឲ្យដឹងថា ប្អូនប្រុសរបស់គាត់ ជាមនុស្សពូកែប្រចណ្ឌ ហើយតែងតែធ្វើវាឲ្យទៅជារឿងធំ និង ថែមទាំងគំរាម ប្រពន្ធគាត់ទៀតថា ប្រសិនបើ នាង នៅតែមានសាហាយទៀត គាត់នឹងសម្លាប់ខ្លួន។ ចំនែកលើកនេះវិញ គាត់បានធ្វើរឿង កាន់តែធំជាងមុនទៀត គឺឡើងលើស្ពាន ប៉ុនប៉ងលោតសម្លាប់ខ្លូន។

លោកបានបន្ថែមថា គ្រួសាររបស់លោក ដឹងថា  Xue Yen មិនមានបំណងលោតសម្លាប់ខ្លួនទេ ហើយចង់ចុះមកវិញណាស់ ប៉ុន្តែជាអកុសល ប្អូនប្រុសរបស់គាត់ រអិលជើងធ្លាក់ពីលើស្ពានស្លាប់ យ៉ាងអណោចអធម៌ យ៉ាងនេះទៅវិញ។

ប្រភពបានបន្តឲ្យដឹងថា មុនពេលរអិលធ្លាក់ពីលើ់ស្ពាន បងប្រុង និង ប្រពន្ធរបស់ Xue បានទៅកន្លែងកើតហេតុ ដើម្បីបញ្ចុះបញ្ចូល ឲ្យគាត់ចុះ ពីលើស្ពានមកវិញ ប៉ុន្តែគាត់មិនព្រម។ ចំនែកឯសាក្សីដែលបានឃើញហេតុការណ៍នេះ បាននិយាយថា ការធ្វើឲ្យគាត់រអិលជើងបែបនេះ ប្រហែលជាបណ្តាលមកពី អស់កំលាំង ឈរយូរពេក។

គូរបញ្ជាក់ផងដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន មានអត្រាលោតពីលើអគារ ច្រើនគួរឲ្យគត់សំគាល់ ដែលបណ្តាលមកពី ពួកគេ ត្រូវបានដៃគូ បោកចិត្ត៕

ប្រភព ៖ Asiantown

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]