ឥណ្ឌូនេស៊ី ៖ ការងារជាកម្មករនៅ លើភ្នំភ្លើង ដ៏គ្រោះថ្នាក់មួយបែប ដែល មិននឹកស្មាន ថា មានមនុស្សនឹងហ៊ាន ប្រថុយ ទៅធ្វើ ការងារ បែប នេះឡើយ  ប៉ុន្តែមនុស្ស ជាច្រើននាក់នៅ ឥណ្ឌូនេស៊ី បានធ្វើការងារ ជា កម្មករ នៅលើ ជួរ ភ្នំភ្លើងពោរពេញ ដោយផ្សែងពុល ដែលវា ពិតជា ការងារដ៏ គ្រោះថ្នាក់បំផុតមួយ  ។


រូបភាពៈ ជួរភ្នំភ្លើងKawah ljen

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា  ការងារដ៏គ្រោះថ្នាក់និងលំបាកមួយនេះ គឺ កម្មករ ទាំងនោះត្រូវ ធ្វើការរែក ថ្មរ៉ែ ភ្នំភ្លើង លើសពី ៧០ គីឡូក្រាម ពីលើភ្នំភ្លើង មកកាន់ចំនុច ទុកថ្ម នៅក្រោមភ្នំ ដែលមានចំងាយ ៣គីឡូម៉ែត្រ ។ ម្យ៉ាងទៀត កម្មករទាំងនោះ មិនរំពឹងថា អាចរស់បានត្រឹមអាយុ ៥០ ឡើយ ពីព្រោះ ពួកគេជាច្រើន ត្រូវ ស្រូបយក ផ្សែងពុល ដែលហុយ ចេញពី ភ្នំភ្លើង Kawah ljen ដោយ សារ ពួកគេ ធ្វើការងារ ទាំងនេះ ដោយ មិនបាន ពាក់ម៉ាស់ ការពារអ្វីឡើយ ។

លោក Brad ជាអ្នកថតរូបម្នាក់ បានមកពី ប្រទេស ញ៉ូវស៊ីឡែន បានធ្វើដំណើរ ទៅកាន់តំបន់ ភ្នំភ្លើងនេះ ហើយ គាត់ព្រមទាំងបាន ថតរូប និង វីដេអូឃ្លីប ដែលបង្ហាញពី សកម្មភាពរបស់ កម្មករ ទាំងនោះ ដែលកំពុងធ្វើ ការងាររបស់ពួកគេ ផងដែរ ។

យ៉ាងណាមិញ លោក Brad បាននិយាយថា ការងារបែបនេះ គឺអាចជាការងារ ដ៏គ្រោះថ្នាក់បំផុត លើពិភពលោក ពីព្រោះមិនត្រូវតែ ប្រថុយនឹង ការធ្លាក់ពី លើភ្នំទេ ប៉ុន្តែកម្មករ ត្រូវ ស្រូបនឹងផ្សែងពុលជាប្រចាំថ្ងៃ នោះ ផងដែរ ។

គួរបញ្ជាក់ថា នៅឥណ្ឌូនេស៊ីជាប្រភព នៃភ្នំភ្លើងផ្ទុះ ដែលអាចផ្ទុះគ្រប់ពេលវេលា ហើយ ក្នុងប្រទេសនេះ មានភ្នំភ្លើង ៤៥២ ដែលស្មើនឹង ៧៥ ភាគរយនៃភ្នំភ្លើងក្នុង ពិភពលោក។ចំពោះ ភ្នំភ្លើង Kawah ljen នេះ គឺមានប្រវែងរហូតដល់ ២០ គីឡូម៉ែត្រឯណោះ ហើយវា ស្ថិតនៅក្នុង តំបន់ជួរភ្នំភ្លើង Java ភាគខាងកើត  ៕ 


រូបភាពៈ កម្មករកំពុងធ្វើការនៅលើ ភ្នំភ្លើង

ប្រភព៖ express

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]