បាត់ដំបងៈ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ៥០ ក្រុមទី២ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានអគ្គិភ័យបាន ឆេះរោងដាក់ឈើ ក្រោយផ្ទះ មិនដឹងមូលហេតុ ខណៈម្ចាស់មិននៅផ្ទះ បន្ទាប់ពីកើតហេតុ ហើយប្រជាពលរដ្ឋ នៅជិតខាង ជួយពន្លត់ និងបានរថយន្ត អគ្គិភ័យស្នងការ ខេត្តទៅជួយ អន្តរាគមន៍ពន្លត់ទាន់។

ប្រភពពីកន្លែង កើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ៥០ ក្រុមទី២ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានអគ្គិភ័យបាន ឆេះរោងដាក់ ឈើក្រោយផ្ទះ ដែលមានទំហំ ៤គុណ៩ម៉ែត្រ ឆេះខ្ទេចទាំងស្រុង តែមិនបានរាល ដល់ផ្ទះធំទេ ការឆេះនេះ មិនដឹងមក ពីមូលហេតុអ្វី ច្បាស់លាស់ទេ ខណៈម្ចាស់មិននៅផ្ទះ បិទទ្វារចោល ដោយប្តីរវល់ទៅ ខេត្តប៉ៃលិន និងប្រពន្ធ រវល់ទៅផ្សារ។

ម្ចាស់ផ្ទះដែល អគ្គិភ័យ បានឆេះនោះ មានឈ្មោះ ម៉ាច គឹមឆាយ ភេទប្រុស អាយុ ៦៣ឆ្នាំ និងប្រពន្ធឈ្មោះ លី គឹមឆេង អាយុ ៥៤ឆ្នាំ ។ បើតាមអ្នកជិតខាង បានប្រាប់សមត្ថកិច្ចថា នៅម៉ោងកើហេតុ ស្រាប់តែឃើញ មានផ្សែងខ្មៅ ចេញពីក្រោយផ្ទះជន រងគ្រោះ សន្ធោសន្ធៅ ក៏មានការ ផ្អើលឆោឡោ ហើយជិតខាង នាំគ្នាជួយពន្លត់ និងមាន រថយន្តអគ្គិភ័យ មកចំនួន ២រថយន្ត តែបានបាញ់ អស់តែ១រថយន្ត បានរលត់អស់ទៅ។ បច្ចុប្បន្នសមត្ថកិច្ច ពំុទាន់ដឹងថា ការខូចខាតមាន ទំហំអស់ប៉ុន្មាន នៅឡើយទេ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]