ភ្នំពេញ៖ ក្រុមហ៊ុន Moët Hennessy (Cambodia) Co., Ltd បានរៀបចំកម្មវិធី Hennessy Artistry Club Series ឆ្នាំ២០១៤ ដែលជា ព្រឹត្តិការណ៏ដ៏ល្បី ល្បាញមួយដែលមាន ប្រទេសជាច្រើន នៅក្នុងពិភពលោក បានចូលរួមរៀបចំ ព្រឹត្តិការណ៏នេះឡើង។

ឥឡូវនេះកម្មវិធី Hennessy Artistry Club Series បានវិល ត្រលប់មកដល់ប្រទេស កម្ពុជាម្តង ទៀតហើយ ដែលព្រឹត្តិការណ៏នេះ បាននាំមកនូវការ សំដែងរួមគ្នា របស់ សិល្បៈករ-សិល្បៈការិនី និងឌីជេ មកពីទូទាំង ពិភពលោក ដើម្បីឆ្លុះបញ្ចាំងអំពី សិល្បៈនៃការ លាយបញ្ចូលគ្នាជាសកល ដែលមានសិល្បៈប្លែកៗ ជាមួយនឹង គំនិតច្នៃ ប្រឌិតនៃតន្ត្រី អារម្មណ៏ ស្ទីល និងវប្បធម៌ជាដើម។

កម្មវិធីនេះនឹង ប្រព្រឹត្តទៅនៅ ក្លឹបកំសាន្ត Jet’s Studio នាថ្ងៃសុក្រទី 03 ខែតុលាខាង មុខនេះហើយ ដែលមាន ការចូលរួម សំដែងពីសំណាក់ តារាចម្រៀងដ៏ល្បី ប្រចាំព្រះ រាជាណាចក្រកម្ពុជា គឺកញ្ញា សុគន្ធ នីសា។ សូមបញ្ជាក់ផងដែរថា កម្មវិធី Hennessy Artistry Club Series ឆ្នាំ២០១៤ លើកទីមួយរបស់ យើងបានធ្វើ ឡើងនៅក្លឹបកំសាន្ត Vito Retro កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះដោយមាន ការចូលរួមយ៉ាយច្រើនកុះ ករពីសំណាក់អតិថិជន ដែលនិយមចូលចិត្ត និងគាំទ្រ Hennessy V.S.O.P។  កម្មវិធី Hennessy Artistry Club Series ឆ្នាំ២០១៤ នឹង ប្រារព្ធឡើងជា បន្តបន្ទាប់នៅក្លឹប កំសាន្តផ្សេងៗ ទៀតរហូត ដល់ថ្ងៃទី៥ ខែធ្នួ ឆ្នាំ២០១៤ ខាងមុខនេះ។ នេះជាឆ្នាំទី៥ នៃការវិល ត្រលប់មកវិញ របស់ព្រឹត្តិការណ៏ Hennessy Artistry Club Series នៅក្នុង ប្រទេសកម្ពុជា ហើយ អតិថិជននឹង អាចទទួលបាន សំបុត្រចូលរួម កម្មវិធីនេះ ដោយគ្រាន់ តែជាវស្រា Hennessy នៅតាមក្លឹបកំសាន្ត ដែលជាដៃគូដូចជា:  Vito Retro Club, Jet’s Studio, The Voyage, Zeus, Nova, Friday Lounge, and EPIC។


សូមតាមដានអំពីរាតាងកម្មវិធី Hennessy Club Series និងHennessy Artistry 2014 ដែល នឹងមក ដល់ក្នុងពេលឆាប់ៗ ខាងមុខនេះតាម រយៈទំព័រ Facebook របស់ Hennessy www.facebook.com/HennessyCambodia

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]