ហ្វេសប៊ុក៖ រដូវកាល ខែកត្តិកធ្លាក់ខ្យល់ បានមកដល់ ដែលជាទូទៅ ជារដូវកាល ប្រជាពលរដ្ឋខ្មែរនិយម មាន ការប្រារព្ធពិធីមង្គលការ ភាគច្រើន ។ ក្នុងនោះ កាលពីថ្មីៗនេះ ខ្មែរឡូត បានប្រទះឃើញ វីដេអូ គួរឲ្យចាប់អារម្មណ៍មួយ ដែលត្រូវបាន Like , comment និង share ជាច្រើន ពីសំណាក់អ្នកលេងហ្វេសប៊ុក ដែលបង្ហាញ ពីកូនក្រមុំ និង កូនកម្លោះ ធ្វើឲ្យកក្រើករោងការ របស់ពួកគេ តាមរយៈការរាំ នូវចង្វាក់ បែបស្ទាយ បស្ចឹមប្រទេស ដែលកម្រឃើញ នៅស្រុកខ្មែរ។

វីដេអូដែល មានរយៈពេលជាង ៥នាទី នេះបាន បង្ហាញឲ្យឃើញថា ដំបូងឡើយ កូនក្រមុំ និង កម្លោះរាំបទ slow ធម្មតា មានចំនងជើងថា Thousand Years ជាបទចម្រៀង ល្បីមួយបទ បន្ទាប់មក ស្រាប់ មួយបទផ្សេងទៀត ធ្វើកូនក្រមុំ និង កូនកម្លោះ ព្រមទាំងក្រុមអ្នក កំដរ និង ភ្ញៀវកត្តិយស ផងនោះ ចូលរួមរាំ ចង្វាក់ញាក់ ដោយរំាចាក់ក្បាច់ តាមសាច់ភ្លេង មើលទៅ មិនចាញ់ វីដេអូរបៀប បែបនេះ ដែលយើងធ្លាប់ តែបាន ឃើញ នៅស្រុកគេនោះទេ៕

ចង់ដឹងកាន់តែច្បាស់ សូមមកទស្សនាវីដេអូខាងក្រោមនេះ៖  


ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]